អេស្ប៉ាញ៖ ក្រុមភ្ញៀវអធិរាជស Real Madrid បានលុតក្រុមម្ចាស់ផ្ទះ Viktoria Plzeň ដល់កីឡដ្ឋាន Doosan Arena យ៉ាងចាស់ដៃ ពោលគឺដល់ទៅ ៥-០ ឯណោះសម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ Champions League ប្រចាំពូល G កាលពីយប់មិញ។

ក្រុម Real Madrid

នៅក្នុងតង់ទី១ ក្រុមម្ចាស់ការពារដំណែងជើងឯកនៃពានរង្វាន់ក្របខណ្ឌទ្វីបអឺរ៉ុបកាលពីរដូវកាលមុននេះ បានស៊ុតនាំមុខមុនដល់ទៅ ៤គ្រាប់ដោយខ្សែប្រយុទ្ធ Karim Benzema នៅ នាទីទី២០ និងនាទីទី៣៧ ខណៈដែលខ្សែបម្រើ Casemiro ក៏រកបានមួយគ្រាប់ផងដែរនៅនាទីទី ២៣ និងនៅចុងវគ្គនាទីទី ៤០ដោយខ្សែប្រយុទ្ធឆ្នើម Gareth Bale។

ចូលដល់តង់ទី២ ក្រុមយក្សអេស្ប៉ាញមួយនេះ នៅតែអាចបន្ថែមគ្រាប់បាល់បានមួយគ្រាប់ទៀត ដោយការស៊ុតយ៉ាងល្អពីសំណាក់ខ្សែបម្រើ Toni Kroos នៅនាទីទី៦៧ ហើយលទ្ធផល ៥-០នេះបានរក្សារហូតដល់បញ្ចប់ការប្រកួត ៩០នាទីពេញតែម្តង។

Karim Benzema
Casemiro
Gareth Bale

គួរឲ្យដឹងថា ឆ្លងតាមជ័យជម្នះ ៥-០ ទៅក្រុមម្ចាស់ផ្ទះ Viktoria Plzeň នេះក្រុមអធិរាជស Real Madrid អាចទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់របស់ពួកគេ ហើយឡើងទៅឈរនៅលើកំពូលតារាងនៃពូល G ដើម្បីមានឱកាសបានទៅលេងនៅជុំបន្តទៀតក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League៕

Toni Kroos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]