ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​ឪពុកចុង​ម្នាក់​បាន​បបួល​មិត្តភក្តិ​ទិញ​ថ្នាំ​ញៀន​មក​សេព​ក្នុងផ្ទះ ដល់​គេ​ទៅ​ផ្ទះ​វិញ ខណៈ​ប្រពន្ធ​ចេញ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​បាត់ ដោយ​អំណាច​ថ្នាំ​ញៀន បណ្តាល​ឲ្យ​តណ្ហា​ពុះកញ្ជ្រោល​ចាប់​ក៏​កូនចុង​ខ្លួនឯង​រំលោភ​បាន​សម្រេច​៤​ដង កើតឡើង​កាលពី​ម៉ោង​២​និង​២០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ​។

បុរស​ជា​ឪពុកចុង​ខាងលើ​ឈ្មោះ និល ពា​វ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ចំណែក​កុមារី​រង​គ្រោះ​ឈ្មោះ​អាយុ​១១​ឆ្នាំ​។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​បាន​ទុក​កូនស្រី​រង​គ្រោះ​ឲ្យ​នៅផ្ទះ​មើល​ប្អូន​តូច​ម្នាក់​ទៀត រួច​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​បាត់​ទៅ​។ ហើយ​ក្មេង​ស្រី​រង​គ្រោះ​ពី​មុន​មក​តែងតែ​នៅ​បែប​នេះ​ជាមួយ​ជនសង្ស័យ ទើបតែ​លើក​នេះ​ក៏​រង​គ្រោះ​យ៉ាង​ជូរ​ចត់​តែ​ម្តង​។ ចំណែក​ជនសង្ស័យ​ជា​មនុស្ស​អត់​ការងារ​ធ្វើ ហើយ​ក៏​ជា​មុខសញ្ញា​ថ្នាំ​ញៀន​ទៀត​ផង​។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ឆ្លើយ​សារភាព​ថា នៅ​មុន​កើតហេតុ គេ​និង​បក្ស​ពួក​២​នាក់​ទៀត​បាន​ទិញ​ថ្នាំ​ញៀន​យក​មក​ជក់​ក្នុងផ្ទះ​កើតហេតុ​។ លុះ​ជក់​រួច ពួក​គេ​វិល​ទៅ​ផ្ទះ​វិញ ទើប​គេ​មាន​អារម្មណ៍​ចង់​រួម​ភេទ តែ​ប្រពន្ធ​មិន​នៅផ្ទះ​ក៏​ចាប់​កូនស្រី​រង​គ្រោះ​រំលោភ​បាន​សម្រេច​រហូត​៤​ដង ហើយ​ចុង​ក្រោយ​ប្រុង​រំលោភ​ម្តងទៀត​នាង​ប្រាប់​ថា​ឈឺ​ហើយ​ក៏​រត់​រួច ទើប​បែក​ការណ៍​ដឹង​ដល់​អ្នក​ជិតខាង​ចាប់​ប្រគល់​ឲ្យ​សមត្ថ​កិ​ច្ទ​ទាំង​យប់​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​នាំ​មក​សួរ​ចម្លើយ រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​ចាត់ការ​តាម​ច្បាប់​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​បញ្ចេញមតិ​រិះគន់​ម្តាយ​កុមារី​រង​គ្រោះ​ថា មុន​នឹង​សម្រេចចិត្ត​យកប្តី​ថ្មី គួរ​គិតគូ​ពី​អនាគត​ខ្លួនឯង ជា​ពិសេស​បើ​មានកូន​ស្រី មិន​គួរ​បណ្តោយ​ឲ្យ​នៅផ្ទះ​ជាមួយ​ឪពុកចុង​ទេ​។ បើ​មិន​បាន​ល្អ កុំ​ឲ្យ​តែ​ជា​មនុស្ស​ញៀន​ស្រា ល្បែង និង​ថ្នាំ​ញៀន ទៅ​បាន​ហើយ តែ​នេះ​មិន​ត្រឹមតែ​បណ្តាល​ឲ្យ​មានទុក្ខ​ដល់​កូន​នោះ​ទេ ថែម​ទាំង​ខ្លួនឯង​មាន​វិប្បដិសារី​ទៀត​ផង​។ អ្នក​ភូមិ​លើក​ឡើង​ថា អាណិត​តែ​ក្មេង​ដែល​មិនដឹង​អី​នោះ​ទេ មិន​គួរ​ណា​មក​រង​គ្រោះ​ដោយ​ទ​ង្វើ​បែប​នេះ​ឡើយ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]