ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ បេក្ខភាពកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្អូនប្រុសទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់កញ្ញាឱក សុគន្ធកញ្ញា មានសមត្ថភាពក្នុងការបញ្ចេញសម្លេង ជាភាសាខ្មែរ និងបរទេសបានយ៉ាងល្អ។

មកទល់នឹងពេលនេះប្អូនប្រុសបានឆ្លងកាត់ជាច្រើនវគ្គ ដែលវគ្គនីមួយៗសុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពរបស់បេក្ខភាពរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ មិនថាក្មេងឬក៏ចាស់ មានការពេញចិត្តយ៉ាងខ្លាំង។

ស្របពេលដែលប្រជាប្រិយភាពកំពុងតែមានសន្ទុះខ្លាំង ក្មេងប្រុសរូបនេះក៏មាន​ជនខិលខូចបង្កើតAccount និងផេកដាក់រូប ក៏ដូចជាឈ្មោះប្អូនជាច្រើន ដើម្បីធ្វើអាជីវកម្មបោកប្រាស់ខ្ចីលុយអ្នកដទៃ នៅលើបណ្តាញសង្គមជាច្រើន។ 

ដូច្នោះហើយបេក្ខភាពវ័យក្មេងរូបនេះ ក៏ហាក់ដូចជាមិនពេញចិត្ត នៅពេលដែលពួកគេមានគំនិតចង់ធ្វើបាបខ្លួនបែបនេះ មិនត្រឹមតែប៉ុណ្ណោះ រាល់បញ្ហាដែលកើតឡើងប្អូនប្រុសនឹងមិនទទួលខុសត្រូវឡើយ៕

ប្អូនប្រុសទេព ពិសិដ្ឋ
ប្អូនប្រុសទេព ពិសិដ្ឋ
ប្អូនប្រុសទេព ពិសិដ្ឋ
ប្អូនប្រុសទេព ពិសិដ្ឋ
ឈ្មោះទេព ពិសិដ្ឋ​ ត្រូវបង្កើតAccount យកទៅបោកប្រាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព ពិសិដ្ឋ