បរទេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានចេញមុខបកស្រាយ រឿងដែលលោកបានបង្ហាញកាយវិការទៅកាន់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Juventus ដោយយកដៃដាក់ក្បែរត្រចៀកធ្វើមុខឌឺ នៅពេលបញ្ចប់ការប្រកួតដែលក្រុមរបស់លោកបានយកឈ្នះដោយលទ្ធផល ២-១នៃពានរង្វាន់ Champions League វគ្គសន្សំពិន្ទុប្រចាំពូល H កាលពីយប់មិញនេះ។

Jose Mourinho

ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹកតោខៀវ Chelsea រូបនេះបានចេញមុខបកស្រាយផងដែរ នៅពេលដែលបញ្ចប់ការប្រកួតភ្លាមៗ ដោយលោកបែរជាចោទថាអ្នកគាំទ្រក្រុមម្ចាស់ផ្ទះជាអ្នកស្រែកជេរកូនក្រុមរបស់លោកទៅវិញ។

យ៉ាងណាមិញ Mourinho បានថ្លែងឲ្យ Sky Sport ដឹងថា៖ «ហេតុអ្វីបានជានៅក្នុងទីក្រុងអ៊ីតាលីដ៏ស្រស់ស្អាតមួយនេះ បែរជាមានអ្នកគាំទ្របានស្រែកជេរខ្ញុំសឹងពេញ៩០នាទីទៅវិញ តែខ្ញុំមិនបានទៅជេរតបទៅវិញអីទេ ខ្ញុំគ្រាន់តែធ្វើកាយវិការតបតទៅវិញបន្តិចបន្តួចប៉ុណ្ណោះ។ ព្រោះខ្ញុំចង់ឲ្យអ្នកគាំទ្រក្រុម Juventus ចេះគោរពក្រុមភ្ញៀវខ្លះផង ខ្ញុំតែងតែគោរពកីឡាករ និងអ្នកចាត់ការរបស់ពួកគេ។ ជាក់់ស្តែងអ្នកគាំទ្រក្រុម Manchester United របស់ខ្ញុំពួកគេមានការគោរពខ្លាំងណាស់ មិនថាតែនៅក្នុងក្លិបដែលខ្ញុំកំពុងដឹកនាំទេ សូម្បីតែនៅ Inter, Real Madrid ឬ Chelsea អីទេពួកគេសុទ្ធតែមានសុជីវធម៌ត្រឹមត្រូវ។ ខ្ញុំតំណាងឲ្យក្រុម Manchester United ទាំងមូលសូមឲ្យអ្នកគាំទ្រចេះគោរពដល់ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករអីចឹងដែរ»។

Jose Mourinho
Jose Mourinho

គួរឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុនៅក្នុងពូល H នៃពានរង្វាន់ក្របខណ្ឌ Champions League រវាងក្រុម Juventus និងក្រុម Manchester United យប់មិញនេះ គ្រូបង្វឹក Jose Mourinho បានបង្ហាញកាយវិការដោយយកដៃដាក់ក្បែរត្រចៀក និងធ្វើមុខបែបឌឺក្នុងន័យសើចចំអប ទៅកាន់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះអំឡុងការប្រកួតនៅយប់មិញនេះផងដែរ៕

Jose Mourinho
Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]