បរទេស៖ អ្នកជំនាញថតរូបម្នាក់ឈ្មោះ Andreas Kay បានធ្វើដំណើរក្នុងព្រៃលិចទឹកមួយកន្លែង ក្នុងប្រទេសអេក្វាឌ័រ (Ecuador) ដើម្បីថតរូបរុក្ខជាតិ និងសត្វផ្សេងៗដែលមាននៅទីនោះ។

ចៃដន្យអី គាត់ក៏បានប្រទះឃើញសត្វចម្លែកមួយ មិនដឹងថាជាសត្វអ្វីឲ្យប្រាកដ វាមានជើងវែងៗពណ៌លឿងទុំដូចជាជើងពីងពាង តែហួសចិត្តនឹងក្បាលរបស់វាដែលមានទ្រង់ទ្រាយដូចជាក្បាលសត្វសុនក (ឆ្កែ)។

មើលក្បាលវាយូរៗទៅគឺពិតជាដូចក្បាលឆ្កែមែនទែន មានច្រមុះ ភ្នែក និង ត្រចៀកដូចសត្វឆ្កែបេះបិទ។ បន្ទាប់ពីអ្នកថតរូបជំនាញម្នាក់នេះបានផ្តិតយករូបសត្វចម្លែករួច គាត់មានចម្ងល់ជាខ្លាំងជុំវិញទ្រង់ទ្រាយរបស់វា។

លោក Andreas បានយករូបសត្វចម្លែកនោះទៅបង្ហោះក្នុងបណ្តាញសង្គម Twitter ឲ្យមនុស្សគ្រប់គ្នាបញ្ចេញមតិ ដើម្បីឆ្លើយប្រាប់នូវចម្ងល់របស់លោក។ ស្រាប់តែរូបរបស់សត្វចម្លែក នេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សទាំងអស់នោះជាខ្លាំង។

បើតាមពាក្យបចេ្ចកទេសដែលអ្នកវិទ្យាសាស្ត្រហៅសត្វពីងពាងកម្រនេះថា “ Metagryne biolumnata”។ តែបើហៅតាមភាសានិយាយធម្មតាវិញគឺ “bunny harvestman”។ 

គួរបញ្ជាក់ ក្រៅពីរូបរាងដ៏តូចល្អិតគួរឲ្យស្រលាញ់របស់វាហើយនោះ វាក៏មិនមានពិសអ្វីខ្លាំងដែលអាចទិច ឬ ធ្វើឲ្យមនុស្សណាបានចាប់កាន់វាទទួលរងការឈឺចាប់ឡើយ។ នេះបើតាមការចង្អុលបង្ហាញពីអ្នកវិទ្យាសាស្ត្រ Ferris Jabr ៕

ខាងក្រោមគឺជារូបភាពនិងវីដេអូនៃសត្វពីងពាងកម្រនេះ៖

ពីងពាង bunny harvestman
ពីងពាង bunny harvestman
ពីងពាង bunny harvestman
ពីងពាង bunny harvestman
ពីងពាង bunny harvestman

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]