ភ្នំពេញ៖ កាលពីយប់មិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ ដោយឃើញមានការចូលរួមពី សំណាក់មិត្តៗនៅក្នុងសង្គមសិល្បៈ មិនតិចនោះទេ។

យ៉ាងណាមិញ ក្នុងរាត្រីនោះដែរ គេសង្កេតឃើញមានការ Surprise នំខួបកំណើតពី កញ្ញា ញឹម ច័ន្ទថន ដែលជាតារាសម្ដែងតួកាច ខណៈពេលទទួលទានអាហារជុំគ្នា។ ដោយមានការរំភើបខ្លាំងពេក ធ្វើឲ្យតារាចម្រៀង Original អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុករបស់ខ្លួនថា៖

«អរគុណបង ញឹម ច័ន្ទថន ដែលបានទិញនំខួបមកឲ្យប្អូន អរគុណបងច្រើនណាស់​ទោះរវល់ថតយ៉ាងណាក៏ឆ្លៀតធ្វើខួបសម្រាប់ប្អូនស្រីម្នាក់នេះ ប្រហែលនំនេះគឺជានំខេកចុងក្រោយហើយ បងប្អូនឆ្ងល់ម៉េចក៏ខួបអីក៏ខួបយ៉ាងនេះ ព្រោះគម្រោង​ខួបពេញវ័យចាស់ ឲ្យច្បាស់ ប្រាកដថាខ្លួនពិតជាចាស់មែនព្រោះមែន ១៦ឆ្នាំទៀតណា លេងៗចូល៣៣ ឆ្នាំហើយ» ។

ទាំងស្ដែងឲ្យឃើញថា អ្នកទាំងពីរ ពិតជាមានទំនាក់ទំនងបង ប្អូន ល្អមែន បើទោះបីជាមានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈយ៉ាងណា ក៏កញ្ញា ញឹម ច័ន្ទថន នៅតែស្កាត់មក Surprise ឲ្យទាល់តែបាន៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖ 

ញឹម ច័ន្ទថន និង ទូច ស្រីល័ក្ខ
ញឹម ច័ន្ទថន និង ទូច ស្រីល័ក្ខ
ញឹម ច័ន្ទថន និង ទូច ស្រីល័ក្ខ
ញឹម ច័ន្ទថន និង ទូច ស្រីល័ក្ខ
ញឹម ច័ន្ទថន និង ទូច ស្រីល័ក្ខ
ញឹម ច័ន្ទថន និង ទូច ស្រីល័ក្ខ
ញឹម ច័ន្ទថន និង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម ច័ន្ទថន