អុីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ឲ្យក្រុម Juventus នាំមុខក្រុម Manchester United យ៉ាងអស្ចារ្យនៅក្នុងនាទីទី៦៥ សម្រាប់ការប្រកួតនៃពានរង្វាន់ Champions League វគ្គសន្សំពិន្ទុពូលប្រចាំពូល H។

Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាក្តី ៥នាទីចុងម៉ោងក្រុមបិសាចក្រហម បានវាយបកសឹងតែមិនគួរឲ្យជឿ ដើម្បីយកជ័យជម្នះសម្រាប់ការប្រកួតដ៏មានសារៈសំខាន់របស់ពួកគេ ព្រោះថាបើសិនជាពួកគេភ្លាត់នៅក្នុងការប្រកួតយប់មិញនេះវិញនោះក្ដីសង្ឃឹមដែលចង់ឈានទៅកាន់វគ្គ១៦ ក្រុមចុងក្រោយប្រាកដជាលំបាកណាស់សម្រាប់ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេស ២០សម័យកាលមួយនេះ។

ជាមួយគ្នានេះដែរ ២គ្រាប់របស់ក្រុមភ្ញៀវគឺរកបានដោយខ្សែបម្រើ Juan Mata នៅក្នុងនាទីទី៨៦ តាមរយៈការស៊ុតបាល់ពិន័យនៅលើប្រអប់គ្រោះថ្នាក់ក្រុមសេះបង្កង់ ខណៈដែល ១គ្រាប់ទៀតជាបាល់ទាត់បញ្ចូលទីខ្លួនឯងដោយខ្សែការពារ Alex Sandro នៅនាទីទី ៨៩។

Cristiano Ronaldo
Juan Mata

សូមបញ្ជាក់ផងដែរថា ឆ្លងតាមជ័យជម្នះ ២-១ នេះក្រុមបិសាចក្រហម Manchester United អាចទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុប្រចាំពូល H៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]