(ភ្នំពេញ​)​៖​ បុរសម្នាក់បានបើករថយន្តស៊េរី​ទំនើប​មួយគ្រឿង ក្នុងល្បឿនលឿនបាន​រេ​ចង្កូត​ទៅ​បុក​ដើម​ឈើ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់ឆេះ​ខ្ទេច​ នៅ​សល់​តែ​គ្រោង​ឆ្អឹង​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើងកាល​ពី​វេលាម៉ោង​១០៖៥៥នាទី​យប់​ថ្ងៃ​​ទី​៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ មុខវិទ្យាល័ជាស៊ីមសាមគ្គី ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង​​ ខណ្ឌ​ទួលគោក​​ ក្រុងភ្នំពេញ​។

នៅក្នុងករណីបើករថយន្តបុកដើមឈើក្រឡាប់ផ្ទុះឆេះនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

តាមព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​លឺ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង ​ហើយ​ក៏​ចេញ​មក​មើល​ស្រាប់​តែ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ Land Cruiser ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AV-0079 ​កំពុង​តែ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​ជាប់​នឹង​របង​សាលា​វិទ្យាល័យ​ ជាស៊ីម ​សាមគ្គី​ ភ្លាមៗ​នោះ​ដែរ​កម្លាំង​មូលដ្ឋាន​ក៏​បាន​ទំនាក់​ទំនង​ទៅ​ឲ្យខាង​ផ្នែក​ពន្លត់​អគ្គិភ័យ​ បាន​ចេញ​មក​​អន្តរាគមន៍​ដើម្បី​ធ្វើការ​បាញ់​ពន្លត់​អស់​រថយន្ត​មួយ​គ្រឿង​រលត់​ទាំង​ស្រុង​តែ​ម្ដង​។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]