ភ្នំពេញ៖ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងមានការប្រកួតញ៉ាំម្ហូបខ្មែរ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៣ រសៀល ដល់ម៉ោង ៥ ល្ងាច នៅទីតាំងអាហារដ្ឋានម្ហូបខ្មែរជាន់ទី ៤ ដោយតម្រូវឲ្យអ្នកប្រកួតទាំងអស់ ញុំាឲ្យបានលឿនបំផុត និងបង្ហាញទៅដល់គណៈកម្មការដើម្បីធ្វើការដាក់ពិន្ទុ។

ការប្រកួតញ៉ាំម្ហូបខ្មែរ

សម្រាប់បេក្ខជនទាំងអស់ គឺកំណត់ត្រឹមតែចំនួន ៣០០ នាក់តែប៉ុណ្ណោះ ហើយម្នាក់ៗនឹងទទួលបានភេសជ្ជៈ Starbucks ១ កែវ និងប័ណ្ណហាត់ប្រាណ ១ សន្លឹក ភ្លាមៗ។ ពីកម្មវិធីនឹងជ្រើសរើសជើងខ្លាំងពូកែញ៉ាំចំនួន ៣ នាក់ ដោយអ្នកលេខ ១ នឹងទទួលបានទូរស័ព្ទដៃម៉ាក Huawei ១ គ្រឿង នាឡិកាដៃម៉ាក Ice Watch ១ គ្រឿង ភេសជ្ជៈ Starbucks ១ កែវ និងប័ណ្ណហាត់ប្រាណ ១ សន្លឹក។ 

អ្នកលេខ ២ នឹងទទួលបានទូរស័ព្ទដៃម៉ាក Huawei ១ គ្រឿង ភេសជ្ជៈ Starbucks ១ កែវ និងប័ណ្ណហាត់ប្រាណ ១ សន្លឹក។ អ្នកលេខ ៣ នឹងទទួលបានទូរស័ព្ទដៃម៉ាក Huawei ១ គ្រឿង ភេសជ្ជៈ Starbucks ១ កែវ និងប័ណ្ណហាត់ប្រាណ ១ សន្លឹក។

បន្ថែមពីនេះទៅទៀត ពីកម្មវិធីតម្រូវឲ្យញុំាម្ហូបខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីអាហារដ្ឋាន ម្ហូបខ្មែរផងដែរ។

តោះនៅចាំអីទៀត សាកមកប្រកួតមើលថា តើលោកអ្នកពូកែញុំាដល់កម្រិតណា? ងាយៗដោយគ្រាន់តែលោកអ្នក ចុះឈ្មោះតាមរយៈ Link ខាងក្រោម៖ https://soryacenterpoint.typeform.com/to/YMremS ៕

កុំភ្លេចជួបគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨!!!

ចូលរួមដោយសេរី!!!

ការប្រកួតញ៉ាំម្ហូបខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]