កូរ៉េខាងត្បូង ៖ គួរបញ្ជាក់ផងដែរថា កម្មវិធី MGA ដ៏ធំប្រចាំឆ្នាំនេះ មិនត្រឹមតែជាកម្មវិធីប្រគល់ពានរង្វាន់ ដល់តារាល្បីៗប៉ុណ្ណោះទេ ថែមទាំងជាឱកាសពិសេស ដែលធ្វើឲ្យតារាល្បីៗទាំងនេះ បានជជែក និងរាក់ទាក់គ្នាថែមទៀតផង។

ជាក់ស្ដែង កាលពីយប់មិញនេះ មានអ្នកគាំទ្រជាច្រើន បានបញ្ចេញសារ អបអរសាទរជាមួយនឹង តារាប្រុស ២រូប ដែលមានឱកាសបានស្និទ្ធស្នាលជាមួយនឹង តារាក្នុងដួងចិត្តរបស់ខ្លួន នៅក្នុងកម្មវិធីនោះផងដែរ។

រូបភាព Jihoon
រូបភាព V និង Jihoon

ក្នុងនោះរួមមាន Jungkook ក្រុម BTS បានជួបនិងសម្ដែងលើឆាក ជាមួយនឹង Charlie Puth ដែលជា Idol របស់ខ្លួន។ ចំណែក Park Jihoon ក្រុម Wanna One ក៏បានជួប និងស្និទ្ធស្នាលជាមួយ V ដែលជា Idol របស់ខ្លួនផងដែរ។

រូបភាព V និង Jihoon
រូបភាព V និង Jihoon

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ តារាប្រុសវ័យក្មេង លោក Park Jihoon រូបនេះ ធ្លាប់បានផ្ដល់បទសម្ភាសន៍ ក្នុងកម្មវិធីផ្សាយផ្ទាល់ ជាច្រើនដងមកហើយថា លោកពិតជាស្រលាញ់ចូលចិត្ត និងគោរព V ដែលជារៀមច្បងម្នាក់នេះ ទុកដូចជា Idol ម្នាក់ដែលលោក ចង់យកគំរូតាមបំផុត។ 

រូបភាព V និង Jihoon
រូបភាព V និង Jihoon

ដោយសារតែ V មិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងមានអត្តចរិត រួសរាយរាក់ទាក់ ចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសើច ជាពិសេសនោះគឺ លោកជាតារាដែលមានភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយនឹងអ្នកគាំទ្របំផុត។ 

ទាំងនេះហើយ ជាអ្វីដែល ធ្វើឲ្យ Park Jihoon ស្រលាញ់ពេញចិត្ត និងចង់យកគំរូតាម៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]