បរទេស៖ កាលពីពេលថ្មីៗនេះ នៅក្នុងពិភពម៉ូតសម្លៀកបំពាក់របស់ពិភពលោក ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញការបញ្ចេញម៉ូតឈុតក្នុង «Fantasy Bra» «ឈុតក្នុងដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក» របស់អ្នកច្នៃម៉ូតល្បីឈ្មោះ Atelier Swarovski ប្រចាំឆ្នាំ ២០១៨ នេះ។

ជាក់ស្តែងឈុតក្នុងរបស់នារីមួយឈុតនេះ គឺមានតម្លៃដល់ទៅជិត ១ លានដុល្លារអាមេរិកឯណោះ ដែលវាបានបង្កប់ទៅដោយការដាំពេជ្រ និងត្បូងទទឹម សរុបទាំងអស់ចំនួន ២១០០ គ្រាប់ហើយប្រើរយៈពេលច្នៃវាឡើងអស់ ៩៣០ ម៉ោង។

ឈុតក្នុងដាំពេជ្រ

ដោយនៅក្នុងនោះផងដែរ តារាបង្ហាញម៉ូត Elsa Hosk វ័យ ៣០ ឆ្នាំ ជាជនជាតិ​ស៊ុយអែត បានក្លាយទៅជានារីទី ១ ដែលបានស្លៀកសម្លៀកបំពាក់ឈុតក្នុងដ៏មានតម្លៃមហាសាលមួយនេះ សម្រាប់ដើរបង្ហាញម៉ូត នៅក្នុងកម្មវិធីបង្ហាញម៉ូតលំដាប់ពិភពលោក Victoria's Secret 2018 ដែលនឹងប្រព្រឹត្តធ្វើឡើងនៅក្នុងថ្ងៃទី ៨ ខែវិច្ឆិកា ខាងមុខនេះហើយ។

ការបានស្លៀកនូវឈុតក្នុងដែលដាំពេជ្រខ្ទង់លានដុល្លារលើកនេះ តារាបង្ហាញម៉ូត Elsa Hosk ក៏បានសម្តែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង នៅពេលដែលនាងបានដឹងថា ខ្លួនគឺជាស្ត្រីទី១ ដែលត្រូវបានជ្រើសរើសឱ្យក្លាយទៅជាតារាបង្ហាញម៉ូតតំណាងឈុតក្នុងដ៏មានតម្លៃថ្លៃជាងគេបង្អស់ នៅលើពិភពលោកមួយម៉ូតនេះ៕

ទស្សនារូបភាពខាងក្រោម៖  

ឈុតក្នុងដាំពេជ្រ
ឈុតក្នុងដាំពេជ្រ
ឈុតក្នុងដាំពេជ្រ
Elsa Hosk ស្លៀកបង្ហាញឈុតក្នុងដាំពេជ្រ
Elsa Hosk ស្លៀកបង្ហាញឈុតក្នុងដាំពេជ្រ
Elsa Hosk ស្លៀកបង្ហាញឈុតក្នុងដាំពេជ្រ
Elsa Hosk ស្លៀកបង្ហាញឈុតក្នុងដាំពេជ្រ
Elsa Hosk
Elsa Hosk
Elsa Hosk
Elsa Hosk
Elsa Hosk
Elsa Hosk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]