ថៃ៖ ចូលមកដល់យុគសម័យថ្មីឆ្នាំ ២០១៨ ជាសម័យដែលគ្រប់ដណ្តប់ទៅដោយ បច្ចេកវិទ្យាឌីដីថលទំនើបៗ កាន់តែផ្តល់ភាពងាយស្រួលដល់មនុស្សលោក ប៉ុន្តែក្នុងនោះក៏បានផ្តល់ភាពកង្វល់មិនតិចនោះដែរ។

ឧទាហរណ៍ជាក់ស្តែង គឺគេចាប់អារម្មណ៍ឃើញថា មនុស្សមួយភាគធំនាពេលបច្ចុប្បន្ននេះ លែងសូវមានការចាប់អារម្មណ៍ ទៅលើការទស្សនាកម្មវិធី ដូចជារឿងភាគនានា នៅតាមកញ្ចក់ទូរទស្សន៍ទៀតហើយ មិនថាតែទស្សនិកជនវ័យចំណាស់ ឬក៏យុវវ័យក៏ដោយ ភាគច្រើនពួកគេបានជំនួសពីការទស្សនាតាមកញ្ចក់ទូរទស្សន៍ ដោយផ្លាស់ប្តូរមកទស្សនា តាមរយៈស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រទៅវិញ ដែលបណ្តាលឲ្យអត្រានៃអ្នកទស្សនាភាពយន្ត នៅលើកញ្ចក់ទូរទស្សន៍ បានធ្លាក់ចុះទាបខ្លាំងមែនទែន បើធៀបទៅនឹងកាលពីមុន។

ពាក់ព័ន្ធទៅនឹងកង្វល់ធ្លាក់អត្រាអ្នកទស្សនានេះផងដែរ ក្នុងនោះក៏មានទូរទស្សន៍ថៃ មួយចំនួន បានផ្លាស់ប្តូរនៃច្បាប់ថ្មីរបស់ខ្លួន ក្នុងការផលិតរឿងល្ខោនទូរទស្សន៍ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាត្រឡប់មកវិញផងដែរ។

ជាធម្មតា នៅក្នុងខ្សែភាពយន្តគេបានជ្រើសតួអង្គប្រុសស្រីចំនួន២នាក់ ដែលសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បី ក៏ដូចជាមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន មកធ្វើជាតួអង្គឯកប្រចាំខ្សែភាពយន្តរបស់ពួកគេ។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីអត្រាអ្នកទស្សនាធ្លាក់ចុះ ខាងទូរទស្សន៍ល្បីឈ្មោះ គឺប៉ុស្តិ៍លេខ៧ថៃ ក៏បានផលិតខ្សែភាពយន្តថ្មីមួយចំណងជើងថា «Nang Thip» ដោយប្រើប្រាស់ច្បាប់់ថ្មី ដោយពួកគេបានផលិតរឿងមួយ ប៉ុន្តែមានតួឯកស្រី រហូតដល់ទៅ៣នាក់ឯណោះ និងសុទ្ធសឹងតែជាតារាសម្តែងស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍ ដោយមានកញ្ញា Min Pechaya កញ្ញា Pooklook Fonthip និងកញ្ញា Mookda Narinrak

ដោយឡែក សម្រាប់ស្ថានីយ៍ទូរទស្សន៍ល្បីឈ្មោះមួយទៀតវិញ គឺប៉ុស្តិ៍លេខ៣ថៃ ក៏បានផលិតរឿងថ្មីជាមួយនឹងតួស្រីល្បីឈ្មោះ២រូបផងដែរ ចំណងជើងថា « Rak Nakara » ដែលមានតារាសម្តែងស្រី Mew Nittha សម្តែងជាតួចិត្តអាក្រក់ ខណៈ Taew Natapohn សម្តែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្ត។

យ៉ាងណាមិញ ការផ្លាស់ប្តូរគោលនយោបាយនៃការផលិតភាពយន្តថ្មីមួយនេះ ខាងស្ថានីយ៍រំពឹងថា អាចនឹងទាក់ទាញចាប់អារម្មណ៍ទស្សនិកជន ឲ្យត្រឡប់មកទស្សនាតាមកញ្ចក់ទូរទស្សន៍ បានខ្លះផងដែរ៕ 

Min Pechaya
Pooklook Fonthip
Mookda Narinrak
Mew Nittha
Taew Natapohn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]