ភ្នំពេញ៖ លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបនៅថ្ងៃស្អែកនេះថា ការអវត្តមានរបស់អ្នកចាត់ការទូទៅក្រុមលោក Keisuke Honda មិនមានផលប៉ះពាល់ដល់ការប្រកួតបើកឆាក AFF Suzuki Cup 2018 ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ីនោះទេ ព្រោះលោកបានទាក់ទងមកសួរ​សុខទុក្ខកីឡាករ​ជាប្រចាំ។

Felix Gonzalez Dalmas
Keisuke Honda

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីប៉ុន្មានម៉ោងមុននេះថា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាខាងលើមិនអាចមកដឹកនាំក្រុមបាននោះទេ ដោយសារតែលោកមានភារកិច្ចផ្ទាល់ខ្លួន ប៉ុន្តែអតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុនរូបនេះ បានទំនាក់ទំនងជាមួយក្រុមការងារ និងកីឡាករជាប់ជាប្រចាំ។

យ៉ាងណាមិញ លោក Felix បាននិយាយថា៖ «យើងទទួលស្គាល់ការអវត្តមានរបស់ Honda ថាពិតជាមានការខុសប្លែក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងមិនមានអ្វីគួរឲ្យព្រួយបារម្ភធ្ងន់ធ្ងរនោះទេ ដោយសារតែលោកតែងតែទំនាក់ទំនងជាមួយពួកយើងរហូតមក។ ខ្ញុំសង្ឃឹមថាការ​ប្រកួត​បន្ទាប់​ ​លោកអាចនឹងមានវត្តមានដើម្បី​មក​ឈរ​បញ្ជា​ក្រុម​ប្រសិនបើអាច»។

Felix Gonzalez Dalmas
ការប្រឹងប្រែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា
ការប្រឹងប្រែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា

គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ១-៣ ម្តងរួចមកហើយអំឡុងការប្រកួតកម្ដៅសាច់ដុំ ហើយកាលនោះលោក Keisuke Honda ជាបង្វឹកក្រុមកីឡាករគោព្រៃទាំងអស់ ដោយឡែកដោយសារតែលោកមានភារកិច្ចជាមួយក្លិប Melbourne Victory ដូច្នេះលោកមិនអាចមកដឹកនាំក្រុមគោព្រៃនៅក្នុងជំនួបដំបូងនៃការប្រកួតបើកឆាក AFF Suzuki Cup 2018 នេះបានទេ៕

Felix Gonzalez Dalmas
Felix Gonzalez Dalmas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]