ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែលេចលឺនូវរឿងមួយ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស រំភើបចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានថា DJ ស្រីដ៏ល្បីម្នាក់ កំពុងត្រៀមខ្លួនមកសម្តែងនៅក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។

តាមរយៈផេកហ្វេសប៊ុក Sarangpop បានផ្សព្វផ្សាយដំណឹងយ៉ាងដូច្នោះថា DJ ដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតប្រចាំប្រទេសកូរ៉េកញ្ញា SODA នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅក្នុងកម្មវិធីមួយ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងអំឡុងខែនេះផ្ទាល់តែម្តង។

គ្រាន់តែឃើញបែបនេះភ្លាម អ្នកនិយមតាមដានគាំទ្រ និងចូលចិត្តភ្លេងថ្មីៗរ​បស់ DJ SODA ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ថែមទាំងមានការស៊ែរតៗគ្នាពេញហ្វេសប៊ុកតែម្តង។

មិនត្រឹមតែប៉ុណ្ណោះពួកគេក៏សង្ឃឹមថា រឿងនេះជារឿងពិត ព្រោះថាដំណឹងមួយនេះមិនទាន់ចេញជាផ្លូវការនៅឡើយនោះទេ។ ដូច្នោះមានតែរង់ចាំនូវព័ត៌មានបន្ទាប់ទៀត ខ្មែរឡូត នឹងធ្វើការចុះផ្សាយដំណឹងទាក់ទងពីរឿងមួយនេះ ជាបន្តទៀត៕

DJ SODA
DJ SODA
DJ SODA
DJ SODA
DJ SODA
DJ SODA
DJ SODA
DJ SODA
DJ SODA
DJ SODA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]