ប៉េកាំង៖ ក្នុងនាមជាមហាសេដ្ឋីពិភពលោក និងសប្បុរសជនដ៏សកម្មម្នាក់លោក Bill Gates តែងតែខ្វល់ខ្វាយ និងដោះស្រាយបញ្ហាពិភពលោកដែលមនុស្សកំពុងជួបប្រទះ។ តួយ៉ាងដូចជាម្សិលមិញនេះ លោកបានយកលាមកមួយក្រឡឡើងលើវេទិកានិយាយអំពីបញ្ហា និងផលប៉ះពាល់កង្វះបង្គន់នៅក្នុងប្រទេសក្រីក្រ ក្នុងវេទិកាបង្គន់អនាគតក្នុងទីក្រុងប៉េកាំង។

ការយកលាមកឡើងលើវេទិកានេះ គឺគ្រាន់តែជាការទាញចំណាប់អារម្មណ៍ឲ្យអ្នកចូលរួមទាំងអស់ផ្តោតអារម្មណ៍ និងឈ្វេងយល់អំពីបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺបញ្ហាកង្វះបង្គន់នេះតែម្តង។ 

លោក Bill Gates

លោក Bill Gates បានថ្លែង និងចង្អុលលាមកលើតុថា “នៅក្នុងតំបន់ដោយគ្មានអនាម័យ អ្នកនឹងឃើញវាច្រើនជាងនេះទៀត ហើយនៅពេលក្មេងៗចេញទៅក្រៅលេង ពួកគេនឹងរងផលប៉ះពាល់គ្រប់ពេល ប្រឈមមុខនឹងជងឺផ្សេងៗអាចនឹងស្លាប់ក៏ថាបានដែរ។ មានមនុស្សជាងពាក់កណ្តាលពិភពលោក កំពុងជួបប្រទះនឹងបញ្ហាកង្វះអនាម័យ ខ្វះបង្គន់អនាម័យដែលមានផាសុកភាព។”

គួរបញ្ជាក់ផងដែរ លោក Bill Gates បានមកទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារម្សិលមិញនេះដើម្បីចូលរួមកម្មវិធី "Reinvented Toilet Expo" ដែលជាកម្មវិធីមួយត្រូវបានរៀបចំដោយមូលនិធិ Bill & Melinda Gates ដែលបង្ហាញពីបច្ចេកវិទ្យាបង្គន់ឈានមុខគេជំនួសឱ្យការប្រើប្រាស់លូ ងាយស្រួល និងមានតម្លៃធូរថ្លៃក្នុងការដំឡើង។

លោក Bill Gates បានបន្តរៀបរាប់ទៀតថា ប្រទេសចិនមានការរីកចម្រើនក្នុងការកែលម្អសុខភាព និងអនាម័យសម្រាប់មនុស្សរាប់លាននាក់ ហើយប្រទេសនេះនឹងបង្កើតដំណោះស្រាយផ្នែកអនាម័យថ្មី សម្រាប់ជាប្រយោជន៍ដល់មនុស្សរាប់សិនលាននាក់ក្នុងពិភលោក៕ 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

លោក Bill Gates

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]