ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាម្រៀងជនជាតិចិន អតីតសមាជិកក្រុម EXO គឺលោក Kris Wu ទើបតែបានបញ្ចេញ អាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន ដែលក្នុងនោះដែរ បទចម្រៀងថ្មីរបស់លោកចំនួន ៧បទ ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ជាប់ក្នុងតារាង iTunes Store របស់ Apple ក្នុងចំណាត់ថ្នាក់លេខ ១ ថែមទៀតផង។

រូបភាព Kris Wu

ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែមានរឿងគួរឲ្យ ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែ នៅសុខៗ បទចម្រៀងថ្មីទាំងអស់របស់ Kris Wu ត្រូវបានលុបចេញពី តារាង iTunes Store ត្រឹមតែរយៈ ១៩ម៉ោងប៉ុណ្ណោះ ដោយបន្សល់ទុកនៅតែ អាល់ប៊ុម​ចម្រៀងរបស់ Ariana Grande និង Queen ដែលនៅចំណាត់ថ្នាក់លេខ ១ ជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់លោក Kris Wu មានការមិនពេញចិត្តជាខ្លាំង។

រូបភាព តារាង iTunes
រូបភាព តារាង iTunes

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានសម្រេចចិត្ត លុបចោលនូវចម្រៀងរបស់ Kris Wu ដោយសារតែ លោក Kris Wu ត្រូវបានគេចោទប្រកាន់តែ លោកមានពាក់ព័ន្ធជាមួយនឹង ការបង្កើនការលក់ អាល់ប៊ុមចម្រៀងរបស់ខ្លួនឯង ដើម្បីឲ្យខ្លួនលោកស្ថិតនៅ ចំណាត់ថ្នាក់លេខ ១។

រូបភាព Ariana Grande
រូបភាព Kris Wu

ជាការពិតអ្នកគាំទ្ររបស់ Kris មានកំហឹងយ៉ាងខ្លាំង ចំពោះរឿងនេះ ព្រោះតែពួកគេជឿជាក់ថា Kris Wu គ្មានកំហុសនៅក្នុងរឿងនេះទេ គឺមកពីក្រុមហ៊ុន Apple មិនអាចប៉ាន់ស្មានដល់ ពីចំនួនអ្នកគាំទ្រយ៉ាងច្រើនរបស់ Kris Wu នៅក្នុងប្រទេសចិន។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេកាត់តែមានការមិនពេញចិត្ត ចំពោះនាង Ariana Grande ហើយគិតថា នាងមានចំណែកពាក់ព័ន្ធនៅក្នុងរឿងនេះ ដោយសារតែនាង បានចុច Like ព័ត៌មានដែល អ្នកចាត់ការរបស់នាង បានបង្ហោះ ពីការដកចេញនូវចម្រៀងរបស់ Kris Wu ពី iTunes នេះ៕ 

រូបភាព ដែល Ariana Grande ចុច Like

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]