តៃវ៉ាន់៖ តារាចម្រៀងប៉ុបរូបសង្ហា កូនកាត់តៃវ៉ាន់-អាមេរិក Wang Leehom ដែលត្រូវបានគេស្គាល់ថា ជាតារាប្រុសមួយរូបដែលអាចរកប្រាក់ចំណូល បានប្រមាណដល់ទៅ ២៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងថែមទាំងជាប់ឈ្មោះជាតារាចម្រៀងតៃវ៉ាន់ ដែលរកប្រាក់បានច្រើនជាងគេលំដាប់ទី២ (គិតតាំងពីឆ្នាំមុន) ប៉ុន្តែបែរជាថ្មីៗនេះធ្វើឲ្យអ្នកគាំទ្រចង់ដាច់ផ្ងារ ព្រោះតែរឿងស្រោមជើងរបស់លោកទៅវិញ។

លោក Wang

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងប៉ុបលោក Wang Leehom ត្រូវបានអញ្ជើញឲ្យមានវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍ជជែកកម្សាន្តមួយរបស់ចិន “Roast” វគ្គថ្មីរដូវកាលទី៣។ នៅក្នុងកម្មវិធីដែលមានទស្សនិកជនទស្សនាយ៉ាងច្រើននេះ លោក Wang ត្រូវបានមិត្តសិល្បករដែលជាតារាចម្រៀង លោក David Tao បាននិយាយលាតត្រដាងពីរឿងពិតមួយ បែបឌឺដងចំអន់លេងទៅកាន់លោក Wang ។

លោក Tao ថា ភាគច្រើនស្រោមជើងដែលលោក Wang ពាក់ គឺសុទ្ធសឹងតែធ្លុះរហែកទាំងអស់ បើមិនជឿអាចឆែកមើលជើងរបស់គាត់បាន។

ដំបូងឡើយ នៅក្នុងកម្មវិធីជជែកកម្សាន្តនេះ តារាចម្រៀងវ័យ ៤២ឆ្នាំ លោក Wang ក៏បានធ្វើការប្រកែកនឹងសម្តីអះអាងរបស់លោក Tao ផងដែរ។ តែទោះជាយ៉ាងណា ភ្ញៀវកិត្តិយសម្នាក់ក្នុងកម្មវិធី ក៏បានចេញមកដោះស្បែកជើងប៉ាតាកំពុងតែពាក់ជាប់ជើងរបស់លោក Wang ចេញ ដើម្បីបង្ហាញឲ្យទស្សនិកជនបានដឹងកាន់តែច្បាស់ ថាពិតឬមិនពិត នៅត្រង់នាទី ទី ១:១១:៤០ ក្នុងវីដេអូឃ្លីប។

លោក Wang
ស្រោមជើងលោក Wang រហែក

ធាតុពិតស្រោមជើងរបស់លោក Wang គឺពិតជាធ្លុះរហែកដូចសម្ដីលោក Tao បានលើកឡើងមែន ដែលធ្វើឲ្យអ្នកទស្សនិកជន អ្នកគាំទ្រផ្ទុះសំណើច និងហួសចិត្តចំពោះលោក Wang តែម្តង។

ក្នុងនោះមហាជនមួយចំនួនខ្លះ ក៏បានសម្ដែងការភ្ញាក់ផ្អើល ដែលក្នុងនាមលោក Wang ជាតារាចម្រៀងល្បីមួយរូប លុយចាយមិនខ្វះ តែបែរជាពាក់ស្រោមជើងរហូតទាល់តែធ្លុះរហែក និងមិនខ្ចីដូរចេញបែបនេះ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី តាមសម្តីរបស់លោក Wang ឆ្លើយឆ្លងជាមួយនឹងអ្នកកាសែត ជុំវិញនឹងសំណួរ មូលហេតុអ្វីបានជាលោកសន្សំសំចៃខ្លាំងបែបនេះ? លោក Wang ក៏បាននិយាយថា ហេតុអ្វីមនុស្សម្នាក់សោះ ចាំបាច់ត្រូវការស្លៀកសម្លៀកបំពាក់ច្រើន? ព្រោះថាវាពិតជាត្រូវចំណាយច្រើនខ្លាំងណាស់ រាល់ការចេញបង្ហាញខ្លួនម្តងៗ មិនថាតែក្នុងកម្មវិធីសន្និសីទសារព័ត៌ ឬកម្មវិធីពានរង្វាន់អីនោះទេ។ ម្យ៉ាងវាក៏ល្អណាស់ដែរ បើយើងគ្រាន់តែខ្ចី ឬជួលគេពាក់ម្តងៗនោះ។

លោក Wang

បន្ថែមលើនេះ លោក Wang ក៏បានលើកនិយាយអំពីកំពូលតារាសម្ដែងប្រុស ល្បីឈ្មោះប្រចាំប្រទេស លោក Chow Yun Fat ដែលមានទ្រព្យសម្បត្តិប្រាក់វាល់លាន ៥,៦ពាន់លានដុល្លារហុងកុង (ឬប្រហែលជាង ៧១៤លានដុល្លារអាមេរិក) ប៉ុន្តែប្រើជីវិតត្បិតត្បៀត ចំណាយអស់យ៉ាងច្រើន ៨០០ដុល្លារហុងកុង (ឬប្រហែល ១០២ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុង១ខែៗ។ ហើយនេះក៏ជាអ្វីដែលរូបលោក ពិតជាពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះលោក Chow Yun Fat ដែលគួរយកគំរូតាមផងដែរ។ ព្រោះមិនមែនអាងតែខ្លួនមានលុយកប់ពពក ហើយត្រូវមកដើរចាយសម្បើមនោះឡើយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖    

ស្រោមជើងលោក Wang រហែក
លោក Wang
លោក Wang
លោក Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]