បរទេស៖ គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri បាននិយាយធានាចំពោះ ខ្សែប្រយុទ្ធ Cristiano Ronaldo ថាគេនឹងអាចរកគ្រាប់បាល់បាន ពេលក្រុមរបស់លោកប្រកួតទល់នឹងក្រុមបិសាចក្រហម Manchester United នៅក្នុងពានរង្វាន់ក្របខណ្ឌ Champions League នារាត្រីនេះ។

Massimiliano Allegri
Cristiano Ronaldo

អតីតខ្សែប្រយុទ្ធឆ្នើមក្រុមអធិរាជស Real Madrid រូបនេះ នៅមិនទាន់អាចរកគ្រាប់បាល់ដំបូងនៅក្នុងពានរង្វាន់ UCL ឲ្យក្រុម Juventus បាននៅឡើយទេ  ខណៈដែលគេក៏ធ្លាប់ទទួលបានបានកាតក្រហមម្តងរួចទៅហើយ អំឡុងពេលក្រុមរបស់គេបានយកឈ្នះក្រុម Valencia ដោយលទ្ធផល ២-០ កន្លង។

យ៉ាងណាមិញ ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អុីតាលីដល់ទៅ ៣៤សម័យកាលមួយនេះ នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Stadium របស់ពួកគេដើម្បីទទួលស្វាគមន៏ក្រុមភ្ញៀវ Manchester United  សម្រាប់ការប្រកួតពានរង្វាន់ Champions League នៅក្នុងសប្ដាហ៍ទី៤ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល H។

ជាមួយគ្នានេះដែរ លោក Allegri បានថ្លែងនៅក្នុងស្និសីទសារព័ត៌មានមុនជំនួបនៅយប់នេះថា៖ «ខ្ញុំធានាចំពោះអ្នកទាំងគ្នា ថា Ronaldo នឹងទាត់បញ្ចូលទីសម្រាប់ការប្រកួតនេះ។ ដូចដែលអ្នកទាំងអស់គ្នាបានឃើញអីចឹង គេមិនបានចូលរួមជាមួយពួកយើងនៅក្នុងការប្រកួតទី ១និងទី២ តែគេអាចលេងបានតែមួយប្រកួតប៉ុណ្ណោះ តែពេលនោះគេអាចចែកបាល់ឲ្យមិត្តរួមក្រុមរបស់គេស៊ុតបាន។ ដូច្នេះខ្ញុំសូមនិយាយដោយត្រង់ថាការប្រកួតនៅ Champions League យប់នេះនឹងមានរឿងពិសេសកើតឡើងសម្រាប់អ្នកគាំទ្ររបស់យើង»។

Massimiliano Allegri
Cristiano Ronaldo

សូមបញ្ជាក់ថាក្រុមបិសាចក្រហម Manchester United ត្រូវការឈ្នះជាចាំបាច់សម្រាប់ជំនួបនៅក្រៅទឹកដីលើកនេះ ពីព្រោះថាបច្ចុប្បន្ននេះពួកគេកំពុងស្ថិតនៅលេខរៀងទី២ មានតែ ៤ពិន្ទុប៉ុណ្ណោះ ដូច្នេះគម្លាតតែ ២ពិន្ទុពីលើក្រុម Valencai គឺអាចនឹងធ្វើឲ្យក្រុមរបស់លោក Jose Mourinho នឹងត្រូវធ្លាក់ចេញពីពានរង្វាន់ដ៏កំពូលរបស់អឺរ៉ុបមួយនេះ បើសិនជាការប្រកួតមិនយកឈ្នះក្រុមម្ចាស់ផ្ទះបានទេនោះ៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]