ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2018 បានសម្រេចជ្រើសរើសយកក្រុមហ៊ុនប្រព័ន្ធទូទាត់ប្រាក់ជាសកលដ៏ធំមួយ ដែលមានឈ្មោះថា «UnionPay» ធ្វើជាដៃគូម៉ាកសញ្ញា ក្នុងការទូទាត់ប្រាក់ជាលើកដំបូងរបស់ខ្លួន នៅក្នុងកម្មវិធី នៃការប្រកួតកីឡាបាល់ទាត់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កម្មវិធីប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។

AFF Suzuki Cup 2018

ការចូលរួមជាដៃគូរបស់ក្រុមហ៊ុន UnionPay អន្តរជាតិ គឺមានបំណងប្រើប្រាស់កម្មវិធីប្រកួតកីឡាដ៏មានប្រជាប្រិយភាព នៅក្នុងតំបន់មួយនេះ ដើម្បីធ្វើមូលដ្ឋានីយកម្មម៉ាកយីយោ និងអាជីវកម្មរបស់ខ្លួន ក៏ដូចជាចូលរួមគាំទ្រនៅក្នុងវិស័យកីឡានៅក្នុងស្រុក និងក្នុងសមហគមន៍ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

បើតាមតួលេខដែលទទួលបានក្រុមហ៊ុន UnionPay មានកាត UnionPay សរុបប្រមាណជា ៧ ពាន់លានកាត ដែលបានផ្ដល់ជូនដល់អ្នកប្រើប្រាស់នៅក្នុង ៤៩ ប្រទេស និងតំបន់ ហើយមានជាង ៥១ លានអាជីវកម្ម និង ២.៦ លានម៉ាស៊ីនដកប្រាក់ ATM ដែលទទួលធ្វើការទូទាត់ប្រាក់ជាមួយកាត់ UnionPay នៅក្នុងពិភពលោក ដែលនាំឲ្យក្រុមហ៊ុន UnionPay គឺជាបណ្ដាញទូទាត់ប្រាក់ រីកលូតលាស់លឿនជាងគេបំផុតមួយនៅលើពិភពលោក។

ជាមួយគ្នានេះដែរ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន UnionPay ក៏ជាអ្នកនាំមុខគេក្នុងការជម្រុញឲ្យមានការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ តាមរយៈ QR កូដ នៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ថៃ និងប្រទេសវៀតណាមផងដែរ ខណៈពេលដែលបានដាក់ឲ្យដំណើរការនូវការទទួលការទូតទាត់កាត UnionPay តាមរយៈម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនឆូតកាត និងចេញកាតរបស់ខ្លួន នៅទូទាំងប្រទេសទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Vincent Ling អគ្គនាយករងនៃក្រុមហ៊ុន UnionPay International ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា៖ 

«ក្រុមហ៊ុន UnionPay មានមោទនភាពក្នុងការក្លាយជាម៉ាកយីហោទូទាត់ប្រាក់ជាផ្លូវការ សម្រាប់កម្មវិធីនៃការប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែលជាកម្មវិធីប្រកួតបាល់ទាត់លេខមួយប្រចាំតំបន់អាស៊ី ដែលមានអ្នកគាំទ្រជាង ១០០ លាននាក់នៅក្នុងតំបន់។ ជារៀងរាល់ ២ ឆ្នាំម្ដង យើងតែងតែបានមើលការប្រកួតកីឡាដ៏ល្អមួយនេះ ជាមួយនឹងការពេញចិត្តពីអ្នកគាំទ្រកីឡាបាល់ទាត់សម្រាប់កម្មវិធីនៃការប្រកួតមួយនេះ។ តាមរយៈភាពជាដៃគូរសម្ពោធក្រុមហ៊ុន UnionPay នឹងខិតខំប្រឹងប្រែងគាំទ្រឲ្យអស់ពីចិត្តដល់កីឡាបាល់ទាត់ក្នុងស្រុក កីឡាបាល់ទាត់ក្នុងតំបន់ អាស៊ាន សហគមន៍ក្នុងតំបន់ និងការភ្ជាប់ជាមួយអ្នកគាំទ្រនៅក្នុងវិស័យកីឡាបាល់ទាត់ទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោកឧត្តមសេនីយ៍ ដែលបានចូលនិវត្តន៍ Dato’ Sri Azzuddin Ahmad ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានមានប្រសាសន៍ថា៖ 

«យើងមានការរំភើបយ៉ាងខ្លាំង ដែល AFF Suzuki Cup 2018 អាចស្វាគមន៍ចំពោះការចូលរួមពីម៉ាកយីហោដ៏រឹងមាំនៃក្រុមហ៊ុន UnionPay។ ការប្រកួតនឹងត្រូវចាប់ផ្តើមក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ។ ជាមួយការគាំទ្ររបស់ក្រុមហ៊ុន UnionPay រួមនឹងសេវាកម្មរបស់ UnionPay យើងនឹងប្រាកដបានថានឹងធ្វើមានការប្រកួតមួយដ៏គួរឱ្យកត់សម្គាល់មួយទៀតនៃការប្រកួតនៅក្នុងឆ្នាំនេះ»។

ការប្រកួតពានរង្វាន់ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់មួយ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលត្រូវបានទទួលស្គាល់ដោយ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងមានចូលរួមការប្រកួតប្រជែងដោយក្រុមជម្រើសជាតិនៃប្រទេសនិមួយៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការប្រកួតនៅឆ្នាំ ២០១៨ នេះនឹងស្វាគមន៍ចំពោះទម្រង់លេងថ្មី ដែលមានការចូលរួមពីក្រុម ដែលមានលក្ខណៈសម្បត្តិពេញលេញចំនួន ១០ ក្រុម ដោយបែងចែកជា ២ ពូល ក្នុងនោះ ៥ ក្រុមក្នុងមួយពូល ដែលនឹងចូលរួមប្រកួតលក្ខណៈវិលជុំ ដោយក្រុមនីមួយៗត្រូវលេងក្នុងទឹកដីរបស់ខ្លួនចំនួន ២ ប្រកួត និងក្រៅទឹកដីរបស់ខ្លួនចំនួន ២ ប្រកួត។

ដើម្បីឲ្យកាន់តែទាក់ទាញជាងនេះទៅទៀតនោះ កិច្ចសហការក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន UnionPay នៃកម្មវិធីប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2018 អ្នកគាំទ្រកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា អាចចូលរួមរីករាយលេងកម្សាន្តជាមួយហ្គេម ដើម្បីឈ្នះរង្វាន់ដ៏គួរឲ្យភា្ញក់ផ្អើលនៅក្នុងយុទ្ធនាការ “ShineYourWay” របស់ក្រុមហ៊ុន UnionPay ដែលអាចមានឱកាសឈ្នះសំបុត្រចូលទស្សនាការប្រកួតនៅក្នុងស្រុករបស់ក្រុមជំរើសជាតិកម្ពុជា និងស្លាកសញ្ញាដែលមានចុះហត្ថលេខា ដោយក្រុមជំរើសជាតិកម្ពុជាចំនួន ២ ។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://unionpaysuzukicup.com/ ៕

អំពីកម្មវិធីប្រគួតកីឡាបាល់ទាត់ AFF Suzuki Cup

ពានរង្វាន់ AFF Suzuki Cup គឺជាកម្មវិធីប្រកួតបាល់ទាត់មួយ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហើយត្រូវបានចូលរួមប្រកួតប្រជែង ដោយក្រុមជម្រើសជាតិលំដាប់ A នៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

នៅឆ្នាំ ២០១៨ នេះ គឺការប្រកួតលើកទី ១២ របស់ AFF Suzuki Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ជាមួយទម្រង់ថ្មីមួយ។ ក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០ ក្រុម នឹងត្រូវបែងចែកជា ២ ពូល ដែលក្រុមចំនួន ៥ ក្នុងពូលនីមួយៗ ដោយត្រូវលេងជាប្រព័ន្ធប្រកួតវិលជុំមួយជាមួយនឹងក្រុមនីមួយៗ ក្នុងនោះមានពីរប្រកួតនៅក្នុងទឹកដីរបស់ខ្លួន និងពីរប្រកួតទៀតនៅក្រៅទឹកដីរបស់ខ្លួន។ ទម្រង់នៃការប្រកួតជម្រុះតាមពូលមិនមានការផ្លាស់ប្តូរឡើយ ដោយមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីកំណើត និងក្រៅទឹកដី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ http://affsuzukicup.com/2018/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]