(ភ្នំពេញ)៖ កំលាំងនគបាលប៉ុស្តិ៍ឃ្មួញ ខណ្ឌសែនសុខ បង្ក្រាបបានភ្លាមៗនូវជនដៃដល់ម្នាក់ ដែលសកម្ម និងមានជំនាញខាងឆក់អាជី ដើម្បីចាត់ការកសាងសំណុំរឿង ឱ្យតុលាការ វិនិច្ឆ័យទោសតាមច្បាប់។

ចំណែកបក្សពួកម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនរួច។ទោះជាយ៉ាងណា ជនដៃដល់ដែលរត់រួចនោះ ទំនងជាមិនយូរទេ នឹងត្រូវចាប់ខ្លួនបានមកវិញមិនខាន ដោយហេតុថា សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណហើយ។

ហេតុការណ៍ចាប់ចោរឆក់នេះ បានកើតឡើងកាលពីវេលាម៉ោង១៧៖០០នាទី ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លើដងផ្លូវ១០១៩ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមលោអធិការនគរបាលខណ្ឌសែនសុខ វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ សុខ ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ (ចោរឆក់) ស្នាក់នៅភូមិឌួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ (មានផ្ទុកសារធាតុញៀនក្នុងខ្លួន) ។

ចំនែកជនរងគ្រោះក្នុងអំពើរឆក់នេះ មានឈ្មោះ ឡុង ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ ជាកម្មករនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារដែលបានបាត់បង់មាន ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូន។

លោកអធិការ ម៉េងវ៉ាង បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ចេញពីបន្ទប់ជួលសង្កាត់អូរបែកក្អម ក្នុងគោលបំណងទៅស្រុកពញាឮ ខេត្តកណ្តាល ពេលជនរងគ្រោះ ធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងឌុបគ្នា មកជិតជនរងគ្រោះ រួចបានធ្វើការឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះ ហើយគេចខ្លួន ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗ ហើយត្រូវបានកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការដេញតាមបណ្តាលឲ្យជនសង្ស័យធ្លាក់ពីលើម៉ូតូ រួចចាប់បានជនសង្ស័យចំនួន០១ម្នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ឃ្លី ជិះម៉ូតូគេចខ្លួនក្រោយកើតហេតុ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]