ភ្នំពេញ៖ មនុស្សភាគច្រើនមានការធុញទ្រាន់យ៉ាងខ្លាំង ជាមួយនឹងដំបូលស័ង្កសីរបស់គាត់ ដែលប្រក់បានត្រឹម ៣ ទៅ ៤ ឆ្នាំ ប៉ុណ្ណោះ ក៏ចាប់ផ្តើមច្រែះ និងធ្លុះធ្លាយ ហើយត្រូវជួសជុល និងផ្លាស់ប្តូរដំបូលជាញឹកញាប់។

ពួកគាត់បានធ្វើដូច្នេះដដែលៗព្រោះគិតថា គ្រប់ម៉ាកនៃផលិតផលស័ង្កសី គឺសុទ្ធតែមានគុណភាពដូចគ្នា និងមានអាយុកាលបានត្រឹមប៉ុណ្ណឹង។ ការផ្លាស់ប្តូរញឹកញាប់នេះធ្វើឲ្យពួកគាត់ខាតទាំងពេលវេលា ប្រាក់កាស កម្លាំង និងខាតប្រយោជន៍ជាច្រើនទៀត។ 

អ្នកមិនអាចមើលដឹងនឹងភ្នែកថាតើ ស័ង្កសីណាមានគុណភាព និងស័ង្កសីណាគ្មានគុណភាពនោះឡើយ។ ផលិតផលស័ង្កសីនៅកម្ពុជាបច្ចុប្បន្នមានពីរប្រភេទគឺ ប្រភេទស័ង្កសី PPGL មានស្រោបអាលុយមីញ៉ូម ដែលអាចការពារជាតិអាស៊ីត និងក្បុងដែលមានក្នុងទឹកភ្លៀង និងលាមកសត្វយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចការពារកម្តៅបានល្អផងដែរ។ 

ប្រភេទស័ង្កសី PPGI គឺមិនមានស្រោបសារធាតុអាលុយមីញ៉ូមនោះឡើយ ហេតុនេះហើយបានជាស័ង្កសីប្រភេទនេះ ងាយនឹងច្រែះធ្លុះ ហើយក្តៅខ្លាំង។ 

តាមរយៈវីដេអូខាងក្រោម លោកអ្នកនឹងយល់កាន់តែច្បាស់ថា តើហេតុអ្វីបានជាផលិតផលដំបូលស័ង្កសីរបស់អ្នកឆាប់ច្រែះ ហើយអ្នកគួរជ្រើសរើសផលិតផលដំបូលបែបណាដែលមានគុណភាព និងមានការធានារយៈពេលយូរអង្វែង៕

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភេទស័ង្កសី PPGI

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]