ថៃ៖ រឿងរ៉ាវ នៅក្នុងជីវិតគ្រួសាររបស់ តារាសម្តែងស្រី នាង Aff Taksaorn កំពុងតែត្រូវគេតាមដានយ៉ាងជាប់ស្អិត ក៏ព្រោះតែចង់ដឹងថា តើរវាងនាង​ និងស្វាមី អាចមានឱកាស ក្លាយជា​ គូស្វាមីភរិយាសុភមង្គលដូចជាមុនដែរទេ។ 

ប៉ុន្តែរឿងគ្រប់យ៉ាង ប្រហែលជាមិនអាចដូចដើម ដោយសារតែពេលនេះ ស្វាមីនាង លោក Songkran បានប្រកាសថា ជីវិតរបស់ពួកគេ បានបញ្ចប់សព្វគ្រប់ហើយ គ្មានអ្វីដែល ត្រឡប់សាងជីវិតគ្រួសារនោះទេ។ ហើយសម្រាប់កូនស្រី លោក នៅតែ មើលថែ និងស្រលាញ់រូបគេ ដូចដើម។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ កាលពីថ្មីៗនេះដែរ មានពាក្យលេចលឺចចាមអារ៉ាមថា លោក Songkran បានដឹកដៃ តារាសម្តែងស្រីម្នាក់ នាង Matt Peranee ទៅលេងNorway បែបស្ងាត់ៗ។ 

Aff Taksaorn
Aff Taksaorn និងកូន
Aff Taksaorn និងអតីតស្វាមី

ក្នុងនោះ លោកSongkran ក៏បាននិយាយដោយបើកចំហរថា រូបលោក ពិតជាបាន​ញ៉ែMatt Peranee តែលោក មិនដែលដឹងថា នាងជាអ្នកណានោះទេ គ្រាន់តែឃើញក្នុងកម្មវិធីម្តងម្តាលតែប៉ុណ្ណោះ។ ចំណែកឯរឿងដំណើរកម្សាន្ត គឺនាង Matt Peranee បានទៅមុនលោក ហើយនៅពេលលោក ទៅដល់ទីនោះ នាងក៏បានក្លាយជា​ Guide នាំផ្លូវ លោក ដើរលេងទៀតផង។ ជាពិសេស លោកក៏បានប្រកាសថា ពួកគេ ពិតជាទាក់ទងគ្នាមែន តែមិនទាន់ក្លាយជា គូស្នេហ៍ផ្លូវការនោះទេ។

ក្រោយដំណឹងនេះ បានល្បីព្រោងព្រាត ធ្វើឲ្យអ្នកកាសែត​ ជះសំណួរដ៏សែនក្តៅ សួរទៅកាន់ នាង Aff Taksaorn ដែលជាភរិយារៀបការពេញច្បាប់ ថារូបនាងមានអារម្មណ៍បែបណា ពេលអតីតស្វាមីរបស់ខ្លួន ទើបតែដាច់ស្រេចមិនទាន់បានប៉ុន្មាន ប្រកាស​ក្តែងៗ ថាកំពុងតែ ទាក់ទងស្រីថ្មី ហើយជាតារាដូចនាងទៀត។

ជាមួយគ្នានេះដែរ Aff Taksaorn​ ក៏បានប្រាប់អ្នកកាសែតផងដែរថា នាងមិនខ្វល់ និងមិនចង់និយាយពីរឿងស្វាមីនាងទេ ព្រោះពួកគេ លែងជាប់ពាក់ព័ន្ធនឹងគ្នាទៀតហើយ។ បច្ចុប្បន្ននេះ នាងកំពុងតែរស់នៅជាមួយកូនស្រី យ៉ាងមានសុភមង្គលបំផុត ហើយក៏អរគុណទៅកាន់ គ្រប់គ្នា ដែលតែងលើកទឹកចិត្តនាងរហូតមក។

ប៉ុន្តែចម្លើយរបស់អ្នកទាំងពីរ បានធ្វើឲ្យ ហ្វេនភាគច្រើន មិនសប្បាយចិត្ត និងសឹងតែ ទទួលយកមិនបាន ព្រោះពួកគេ មិនចង់ឲ្យAff និងស្វាមី ក្លាយជា មនុស្សដទៃ និងបែកបាក់គ្រួសារយ៉ាងដូច្នោះទេ។

Songkran
Matt Peranee
Matt Peranee

គួរបញ្ជាក់ផងដែរថា Aff Taksaorn និងស្វាមី បានរៀបការ ក្នុងឆ្នាំ២០១២ ហើយអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ត្រូវបានល្បីខ្លាំង នៅពេលនោះ។ ក្រោយ ពួកគេ រៀបការបានប៉ុន្មានឆ្នាំ ក៏ត្រូវគេនិយាយតៗគ្នាថា ជាគូស្វាមីភរិយាគំរូ និងមានសុភមង្គលបំផុត ក្នុងចំណោមតារាផ្សេងៗ។ 

ប៉ុន្តែទីបំផុត គ្រប់យ៉ាង ក៏បានផ្លាស់ប្តូរ ដោយមួយរយៈចុងក្រោយ ពួកគេ ក៏មានរឿងទាស់ទែងគ្នារហូត ដល់ថ្នាក់បែកផ្ទះគ្នា នៅមួយរយៈ។ បន្ទាប់មក ក៏លេចដំណឹងពួកគេ បានលែងលះគ្នា ដោយស្វាមី​ លួចមានស្រីក្រៅ ហើយមកទល់ពេលនេះ គឺលោក បានប្រកាសថា ទាក់ទងតារាស្រីផ្សេងទៀត៕

រូបថតកាលពីពួកគេ រៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]