កូរ៉េខាងត្បូង៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពលំដាប់ថ្នាក់អន្តរជាតិ Charlie Puth បានលេចមុខនៅក្នុងកម្មវិធី MBC Plus X Genie Music Awards ប្រចាំឆ្នាំ ២០១៨នៅលើទឹកដីប្រទេសកូរ៉េជាលើកដំបូង ដោយមានការសម្តែងរួមគ្នាជាមួយនឹងក្រុមតារាកូរ៉េ BTS យ៉ាងកក្រើកឆាក កាលពីយប់មិញនេះ។

ក្រោមកម្មវិធីដ៏អធិកអធមមួយនេះ ក៏មានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ រីឯអ្នកទស្សនាតាមរយៈការLive ក៏ច្រើនរាប់លាននាក់ ស្របពេលដែលការសម្តែងនៅលើឆាកដ៏ធំ របស់ក្រុមតារាកូរ៉េដ៏មានប្រជាប្រិយភាព BTS និង Charlie Puth ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។

ជាមួយគ្នានេះដែរ តារាប្រុសកូរ៉េដ៏សង្ហាJungkook ក៏បានធ្វើការបកស្រាយចម្រៀងរួមគ្នា ក្នុងបទ«We Don’t Talk Anymore » យ៉ាងពីរោះមិនចាញ់គ្នា រីឯតារាអន្តរជាតិ Charlie Puth ក៏មិនបង្អង់យូរ ក៏បានបកស្រាយ បទ «Fake Love» ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ  តារាចម្រៀងដ៏មានប្រជាប្រិយភាពទាំងនេះ ក៏បានធ្វើការស្វាគមន៍ និងរាក់ទាក់គ្នាយ៉ាងខ្លាំង នៅពេលដែលបានជួបគ្នាក្នុងកម្មវិធីបែបនេះជាលើកដំបូង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៃការសម្តែងរបស់តារាទាំងនេះ ខាងក្រោមនេះទាំងអស់គ្នា៖

Jungkook
Jungkook និងCharlie Puth ច្រៀងជាមួយគ្នា
Jungkook និងCharlie Puth ច្រៀងជាមួយគ្នា
Jungkook និងCharlie Puth ច្រៀងជាមួយគ្នា
Charlie Puth និងBTS ច្រៀងជាមួយគ្នា
Jungkook និងCharlie Puth យប់មិញ
Jungkook និងCharlie Puth យប់មិញ
Charlie Puth និងសមាជិកក្រុមBTS
Charlie Puth និងសមាជិកក្រុមBTS
BTS និងCharlie Puth យប់មិញ
BTS និងCharlie Puth យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]