ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើរ​ប្លន់​ហាង​លក់​មាស​យីហោ G99 ជិត​ធនាគារ​កសិករ​ជាប់​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាលពី​រសៀល​ថ្ងៃ​ទី​១ វិច្ឆិការ​២០១៨ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បាន​ហើយ ការ​ពិត​ជនសង្ស័យ​ខាងលើ​នោះ​គឺជា​ជនជាតិ​ថៃ និង​ជា​អ្នកស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ​នេះ​បើ​យោង​តាម​ប្រភព​ខាង​ភាគី​ថៃ​។

ជនសង្ស័យ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ត្រាប់​ក្នុង​អំពើ​ប្លន់​នៅ​កន្លែង​កើតហេតុ​នា​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០១៨ (​នៅ​ហាង G99 ជាប់​ផ្សារ​រុង​ក្លឿ​) ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ដែល​ឆ្លងកាត់​នាំ​គ្នា​មើល​ព្រោងព្រាត​។

ក្រោយ​ពេល​កើត​មាន​អំពើ​ប្លន់​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៨ ត្រូវ​បាន​គេ​និយាយ​ត​គ្នា​ៗ​មិន​យក​ផ្លូវការ​បាន​លើក​ឡើង​ថា ជនសង្ស័យ​អាច​ជា​ខ្មែរ ព្រោះតែ​ជន​នោះ​បាន​លោត​ចូល​អូរ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​។

តែ​អ្វី​ដែល​ជា​ភស្តុ​តាង​ជាក់ស្តែង​គឺ​ខុសស្រឡះ​ពី​ការ​ពិត ទីបំផុត​ជនសង្ស័យ​គឺជា​ជនជាតិ​ថៃ​ និង​ជា​អ្នកស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ដែល​មានឈ្មោះ​ស៊ុន​សាក់​សែន ឡឺត អាយុ​២៧​ឆ្នាំ ។​ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត​ទាំងស្រុង​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ថៃ​កំពុងធ្វើការ​បន្ត​នៅឡើយ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]