ភ្នំពេញ ៖ ជនសង្ស័យជាចោរ ឆក់ម្នាក់ ត្រូវបាននគរបាល ប៉ុស្ដិ៍ផ្សារថ្មីទី៣ ឃាត់ខ្លួនបាន ភ្លាមៗ បន្ទាប់ពីជនសង្ស័យ ខាងលើបានធ្វើ សកម្មភាពឆក់ ទូរស័ព្ទពីស្ដ្រី ដែលជាភរិយា ជនបរទេសម្នាក់ កាលពីវេលាម៉ោង ២និង១០ នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ នៅ ទល់មុខញូវើល តាមបណ្ដោយផ្ លូវលេខ១៥៤ កែងផ្លូវលេខ ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ផ្សារថ្មីទី៣ បានឱ្យដឹង ថា ជនសង្ស័យដែលឆក់ ទូរស័ព្ទ Iphone 4  ពីប្រពន្ធជនបរទេសនោះ មានឈ្មោះ ទុយ វណ្ណ រិទ្ធ ហៅតុលា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់ នៅផ្ទះលេខ ៤៥៩ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។រីឯម្ចាស់ទូរសព្ឌ័ ឈ្មោះបៀន ទិត្យម៉ូលី្លកា ហៅស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ រស់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា មុន ពេលកើតហេតុ ជនរងគ្រោះរួមជាមួយប្ដីជា ជនបរទេសបាននាំគ្នាដើរលេង តាមបណ្ដោយផ្លូវ លេខ១៥៤ ហើយស្ដ្រីជាប្រពន្ធបាននិយាយទូរ ស័ព្ទ ខណៈនោះជនសង្ស័យ ដែលបានដើរពី ក្រោយ ឆក់ទូរស័ព្ទនោះតែម្ដង ។ ស្របពេល នោះជនរងគ្រោះក៏បាន ស្រែកចោរៗ ធ្វើឱ្យ កម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍ផ្សារថ្មីទី៣ ដែលនៅក្បែរនោះ ដេញចាប់បានភ្លាមៗតែ ម្ដង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលប៉ុស្ដិ៍ផ្សារ ថ្មីទី៣ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដ ចំណែកទូរស័ព្ទIphone 4 បានប្រគល់ជូន ជនរងគ្រោះវិញហើយ ៕

ដោយ ៖ គឹម ចន្ថា​

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]