(ព្រះសីហនុ)៖ ជនជាតិចិនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន​ដ៏សកម្ម និងមានកាំភ្លើងខ្លីជាប់ខ្លួននោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ចុះបង្ក្រាបបានជាក់ស្ដែងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

យោងតាមប្រភពព័ត៌មាន ដែលភ្នាក់ងារ Fresh News ទទួលបាននៅព្រឹកនេះ ជនជាតិ​ចិនទាំង៥នាក់ រួមជាមួយថ្នាំញៀន និងកាភ្លើងខ្លីនោះ កំពុងស្ថិតក្រោមការសួរនាំ​ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយ ជុំវិញប្រតិបត្តិការនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់លម្អិត អំពីប្រតិបត្តិការនេះនៅឡើយទេ៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]