(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់លោក ជួប ច័ន្ទកក្កដា ហៅកញ្ញា រ៉ូលីន ទស្សនិកជនប្រាបដជាស្គាល់ច្បាស់ហើយ ខណៈតារារូបនេះ តែងតែលេចមុខស្ទើរគ្រប់កម្មវិធីកំសាន្តតែម្តង។ ទន្ទឹមនឹងការងារសិល្បៈ ហាក់ជោគជ័យហើយនោះ បើងាកមករឿងស្នេហាវិញ កញ្ញា រ៉ូលីន ដែលតែងតែធ្វើខ្លួនជាមនុស្សស្រី និងព្យាយាមរកនឹកអ្វីដែលប្លែកៗ ថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ឱ្យរីករាយ ជាមួយនឹងកាយវិការម្ញ៉ិកម៉្ញក់ ទឹកមុខក្រមិចក្រមើមរូបនេះ។ លោកប្រកាន់ថា ឈប់គិតខ្វល់ខ្វាយពីរឿងស្នេហាទៀតហើយ គឺការនៅលីវសប្បាយជាង។ ជាពិសេស បើនិយាយពី ជីវិតមានគូស្នេហ៍ រៀបការ សាងគ្រួសារ មិនស្ថិតក្នុងគម្រោងប្រចាំឆ្នាំរបស់លោកឡើយ ឱ្យតែនិយាយពីគនិយាយ ពីរឿងនេះ គឺងងឹតឈឹងតែម្តង។

ពាក់ព័ន្ធនឹងរឿងរ៉ាវឯកជន ដែលគ្រប់គ្នាកំពុងចង់ដឹងនេះ ថ្លែងប្រាប់ព័ត៌មានយើងថ្មីៗនេះ កញ្ញា រ៉ូលីន បានបង្ហើបប្រាប់ទាំងអស់សំណើចថា «បើនិយាយពីរឿងស្នេហាវិញ គឺនាងឈប់គិត ឈប់ខ្វល់ខ្វាយហើយ ព្រោះគ្មាននរណាស្រឡាញ់នាងទេ នាងចង់ប្រើប្រាស់ជីវិតនៅលីវវិញ សប្បាយជាង។ តែយ៉ាងណា មិនបានន័យថា កញ្ញា រ៉ូលីន បិទផ្លូវខ្លួនឯង មិនឱ្យប្រឡូកក្នុងរឿងស្នេហាឡើង ដោយនាងបញ្ជក់ថា គ្រាន់តែផ្អាកគិតពីរឿងស្នេហាមួយរយៈធំសិន ហើយបើថ្ងៃណាមួយជួបមនុស្ស ដែលនាងស្រឡាញ់ត្រូវចិត្តទើបគិតគូទៀត។ កញ្ញា រ៉ូលីនថា មនុស្សដែលនាងស្រឡាញ់ ចង់បានជាគូអនាគតមិនសុំអ្វីច្រើន ក្រៅពីមនុស្សដែលមានចំណោះដឹង និងគោរពនាងគឺគ្រប់គ្រាន់តែ។ ទោះមានការបង្ហើបបែបនេះក្តី តែបើនិយាយពីគម្រោងយកគ្រួសារវិញ សម្រាប់រ៉ូលីន គឺងងឹតឈឹងតែម្តង មានន័យថា វាមិនស្ថិតក្នុងគម្រោងប្រចាំឆ្នាំរបស់នាងឡើយ»។

ដោយឡែក ក្រៅពីរឿងរ៉ាវឯកជន សម្រាប់ការងារសិល្បៈវិញ ទោះបច្ចុប្បន្នកំពុងមានប្រជាប្រិយភាព និងមានទស្សនិកជនគាំទ្រច្រើនក្តី តែរ៉ូលីន ក៏មានគម្រោងឈប់ពីសិល្បៈដែរ ដោយប្រកាន់នូវហេតុផលថា «ខ្លួនកាន់តែចាស់ ពាក់ស្បែកជើងកែងយូរៗទៅ មិនសូវស្រួល»។ ទោះបែបនេះក្តី តែរ៉ូលីន បានបង្ហើបថា «មិនបានន័យថា ឈប់ស្រុងនោះទេ ដោយបង្វែងមកធ្វើជាអ្នកផលិតកម្មវិធីកំសាន្តវិញ ខណៈបច្ចុប្បន្ននាងកំពុងទទួលយកចំណេះដឹង និងបទពិសោធក្នុងការងារនេះ»។

បន្ថែមពីការងារសិល្បៈ រ៉ូលីន មានគម្រោងបើហាងកាត់សក់មួយកន្លែង ព្រោះនាងធ្លាប់ធ្វើការងារនេះកន្លងមក មុននឹងឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ។

គួរជម្រាបថា លោក ជួប ច័ន្ទកក្កដា ហៅកញ្ញា រ៉ូលីន កំពុងមមាញឹកនឹងការងារសិល្បៈជាខ្លាំង ដោយធ្វើជាពិធីករក្នុងកម្មវិធីកំសាន្តនានា ច្រៀងក្នុងកម្មវិធីមង្គលការ និងកម្មវិធីកំសាន្តជាច្រើនទៀតផងដែរ។ ជាចុងក្រោយ លោកបានថ្លែងអំណរគុណដល់ទស្សនិកជន ដែលតែងតែគាំទ្រលោក តាំងពីដើម រហូតមកទល់នឹងបច្ចុប្បន្ន ហើយសង្ឃឹមថាទស្សនិកជននឹងបន្តគាំទ្រលោកតទៅទៀត៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន