តៃវ៉ាន់៖ បើទោះបីជាសម្រេចចិត្តដើរចេញ ពីក្រុមចម្រៀងកូរ៉េកំពូល EXO ទាំងគ្មានអាល័យ អស់យៈពេលជាង៤ឆ្នាំ ទៅហើយក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថាតារាចម្រៀងប្រុស Kris Wu ក៏នៅតែអាចបន្តសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យនៅតែមានភាពល្បីល្បាញ ក្នុងនាមជាតារាចម្រៀងទោលប្រចាំប្រទេសចិនផងដែរ។

មិនតែប៉ុណ្ណោះ រាល់កម្មវិធីធំៗមិនថាតែក្នុងឬក្រៅប្រទេស និងភាគច្រើនជាកម្មវិធីដើរម៉ូត ប្រជុំតារាល្បីៗនៅលើពិភពលោក គឺសុទ្ធសឹងតែមានមុខ របស់តារាចម្រៀងរាងសង្ហាខ្ពស់ស្រឡះ Kris Wu រូបនេះចូលរួមជានិច្ច។

ជាក់ស្តែងក៏ដូចជាថ្មីៗនេះ តារាចម្រៀង Kris Wu ត្រូវបានអញ្ចើញចូលរួមនៅក្នុង ព្រឹត្តិការណ៍ធំមួយដែលមានឈ្មោះថា «CFDA Vogue Fashion Fund Awards ឆ្នាំ២០១៨» ប៉ុន្តែមិនថាយ៉ាងណា ការបង្ហាញរបស់ Kris Wu លើកនេះ បានធ្វើឲ្យទស្សនិកជនគ្រប់គ្នា ភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការផ្លាស់ប្តូរស្ទីលតែងខ្លួនថ្មីរបស់លោក។

យោងតាមរូបថតខាងក្រោមនេះ បានឲ្យឃើញថា តារាប្រុស Kris បានស្លៀកឈុតរលុងៗ ដែលមានអាវពណ៌ក្រហមឆើត ព្រមជាមួយនឹង ពុកមាត់ ពុកចង្ការ ដូចបុរសវ័យចំណាស់ និងថែមទាំងលេងទឹកមុខស្មើថែមទៀតផង។ យ៉ាងណាមិញ ការតែងខ្លួនបែបនេះ បានធ្វើឲ្យអ្នកគាំទ្រមិនចម្លែកចិត្តមិនបាន រហូតមានអ្នកខ្លះលាន់មាត់ថា «Kris wu ពីមុនបាត់ទៅណា» ថែមទៀតផងដែរ៕ 

Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]