ប្រេស៊ីល៖ អតីតខ្សែបម្រើប្រយុទ្ធឆ្នើមក្រុម Barcelona កីឡាករ Ronaldinho ត្រូវបានចៅក្រមនៅក្នុងប្រទេសប្រេស៊ីលធ្វើការដកហូតនូវលិខិតឆ្លងដែន និងប្រាក់ដែលមាននៅក្នុងគណនីធនាគាររបស់គេ ដោយសាររឿងជំពាក់បំណុលគេជាង ២លានអឺរ៉ូសងមិនទាន់ពេលកំណត់។

Ronaldinho
Ronaldinho

នៅពេលធ្វើការដកហូតនេះដែរ ចៅក្រមបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់អំពីទ្រព្យសម្បត្តិដែលកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះមានទាំងប៉ុន្មាន ប៉ុន្តែអ្វីដែលគេមានការហួសចិត្តខ្លាំងបំផុតនោះគឺ គេឃើញមានតែប្រាក់ចំនួន ៦អឺរ៉ូប៉ុណ្ណោះដែលរូបគេបានបន្សល់ទុកនៅក្នុងគណនីធនគាររបស់គេ។

យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះ រួមទាំងបងប្រុសរបស់គេត្រូវបានចៅក្រមនៅក្នុងប្រទេសប្រេស៊ីលធ្វើការផាកពិន័យ និងបានបង្គាប់ឲ្យយកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែលមានទាំងប៉ុន្មាន ត្រូវយកមកដាក់បញ្ចាំដើម្បីទូទាត់បំណុលដែលជំពាក់ទាំងអស់នោះឲ្យបានដាច់ស្រេច ក៏ប៉ុន្តែគេជឿជាក់ថាអតីតកំពូលតារាបាល់ទាត់ឆ្នើមរូបនេះមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការសងបំណុលនេះនោះទេ ព្រោះរយៈពេលជាង៤ឆ្នាំមកហើយដែលគេមិនអាចសងប្រាក់ទាំងនោះអស់។

បច្ចុប្បន្ននេះ Ronaldinho បានប្រើប្រាស់ជីវិតឯកជនរបស់គេទៅដើរលំហកាយនៅក្នុងប្រទេសចិន និងជប៉ុន ដោយសារមានក្រុមហ៊ុនមួយចំនួនបានឧបត្ថម្ភដល់រូបគេ នៅក្នុងការធ្វើវិស្សមកាលមួយរយៈកន្លងមកនេះ។ ដោយឡែកនៅពេលដែលអតីតខ្សែបម្រើប្រយុទ្ធឆ្នើមរូបនេះបានទៅដល់តំបន់មាត់សមុទ្រប្រទេសប្រេស៊ីលម្តងៗ រូបគេតែងតែជួយដល់អ្នកក្រីក្រនិងអ្នកដែលខ្វះខាតសម្ភារៈលេងបាល់ជារឿយៗ។

Ronaldinho
Ronaldinho

គួរឲ្យដឹងថា នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ខាងមុខនេះ Ronaldinho នឹងត្រូវធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី Game of Champions នៅឯប្រទេសអាល្លឺម៉ង់ជាមួយក្លិបបាល់ទាត់ Frankfurt ខណៈដែលការចូលរួមលើកនេះគឺក្នុងនាមរូបគេជាអតីតតារាឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលធ្លាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមជាងគេនៅលើពិភពលោក ២ដង៕

Ronaldinho
Ronaldinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]