កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពិធីករទូរទស្សន៍ដ៏ល្បីឈ្មោះ គឺលោក Jung Hyung Don បានសាងភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រ ដោយសារតែលោក បាននាំយកពាក្យសម្ដីខ្លះៗ ពីលោក G-Dragon សមាជិកក្រុម BIGBANG មកនិយាយ នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ។

រូបភាព Jung Hyung Don

ក្នុងនោះដែរ ពិធីករប្រុសរូបនេះ បាននិយាយទាំងកំប្លែងថា ៖ «G-Dragon ពេលនេះ គឺជាទាហាន ដូចជាអ្នកដទៃទៀតដែរ។ ខ្ញុំលឺពីគាត់មកថា នៅក្នុងជួរកងទ័ពពេលនេះ ត្រូវបានបែងចែកជា ៣ក្រុមខុសៗគ្នា។ ក្នុងនោះរួមមាន អ្នកគាំទ្រក្រុម Red Velvet និងអ្នកគាំទ្រក្រុម BLACKPINK និងអ្នកគាំទ្រក្រុម TWICE»។

រូបភាព ក្រុមចម្រៀងស្រីល្បីៗ

ជាការពិតណាស់ អ្វីដែលលោកបាននិយាយ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ ដោយសារតែ ពួកគេមិននឹកស្មានថា នៅក្នុងជួរកងទ័ព មានការនិយមចូលចិត្ត ផ្នែកសិល្បៈកម្សាន្តបែបនេះ។

រូបភាព G-Dragon
រូបភាព Twice

ប៉ុន្តែបើតាមអ្វីដែលលោក Jung Hyung Don បាននិយាយ បញ្ជាក់ថា នៅពេលដែលទំនេរពីការហ្វឹកហាត់ ក្រុមទាហានកូរ៉េទាំងនោះ ភាគច្រើនបានចំនាយពេលវេលាសម្រាក របស់ខ្លួនទៅលើ ការតាមដានទស្សនា បទចម្រៀងរបស់ ក្រុមចម្រៀងស្រីទាំងនេះ ហើយក្នុងនោះដែរ ក្រុម TWICE គឺជាក្រុមដែលមាន ប្រជាប្រិយភាពខ្លាំងជាងគេ សូម្បីតែលោក G-Dragon ក៏អះអាងបែបនោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]