ខេត្តកំពង់ធំ ៖ បាត់​ឪពុក​នាំ​គ្នា​ដើរ​ក​មិនឃើញ​ស្រាប់តែ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំ​ណុ​អន្លុង​តា​អ៊ុ​ក ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ សុខ​នី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ​រស់នៅ​ភូមិ​ត្នោត​ជុំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ សៃ វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​កូន​ប​ង្កើ​ត របស់​ជន​រង​គ្រោះ​ប្រាប់​ថា ឪពុក​របស់​ខ្លួន​ជា​មនុស្ស​ញៀន​ស្រា គាត់​តែងតែ​ផឹក​ស្រវឹង​ជា​ប្រចាំ​ឲ្យ​តែ​គាត់​ពិសារ​ស្រា​ស្រវឹង​ម្តង​ៗ​គាត់​ដើរតែង​តែ​ដូ​ល ដោយសារ​តែ​ជើ​ង​របស់​គាត់​ពិការ​ខាងឆ្វេង​ម្ខាង ។​

​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា បាន​បាត់​ឪពុក​មិន​ឃើ​ញ​មក​ផ្ទះ​រូបគេ​ក៏​ប្រាប់​បងប្អូន​អោយ​ជួយ​ដើ​រ​រក​រហូត​ដល់​យប់ នៅ​តែ​រក​គាត់​មិន​ឃើ​ញ​ទៀត លុះ​ព្រឹក​ឡើ​ង​ទើបបាន​ដឹង​ដំណឹង​ពី​ឈ្មោះ គង់ សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ប្រាប់​ថា គាត់​បាន​ប្រទះ​ឃើ​ញ​សាកសព​បុរស​ម្នាក់​នៅ​ចំណុច​ខាងលើ​នៅ​ពេល​ពួក​គាត់​ទៅ​អូស​អួន​ប្រ​យុង ។​

​ពេល​បានឮ​ដំណឹង​ភ្លាម រូបគេ (​ឈ្មោះ សៃ វាសនា​) ក៏​បបួល​ប្អូនប្រុស និង​បងប្អូន​ជិតខាង​ឆ្ពោះទៅ​ទីនោះ ពេល​ដល់​កន្លែង​កើត​ហេតុ​ក៏​ប្រទះ​ឃើ​ញ​សព​អណ្តែត​ទឺ​ក ពិតជា​សព​ឪពុក​របស់​ខ្លួន​ក៏​នាំ​គ្នា​អូស​យក​សព​ទៅ​ដាក់​នៅ​ត្រើយ​ម្ខាង ។​

​ក្រោយមក​ក៏​បាន​រាយការណ៍​ទៅ​កាន់​កម្លាំង​ជំនាញ​ដើម្បី​ចុះ​ពិនិត្យ​កន្លែង​កើ​ត​ហេតុ ដោយ​មាន​ពេទ្យ​ប្រចាំ​ឃុំ​ព្នៅ​ចូលរួម និង​ក្រុម​គ្រួសារ​សព​ផង​នោះ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​លង់​ស្លាប់​ពិតប្រាកដ​មែន​ក៏​ប្រគល់​សាកសព​ជូន​ក្រុម​ក្រួ​សារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]