កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្ររបស់នាង CL នៅតាមបណ្ដាប្រទេសផ្សេងៗ លើពិភពលោក កំពុងតែផ្ទុះកំហឹងយ៉ាងខ្លាំង ជាមួយនឹងផលិតកម្ម YG ជាថ្មីម្ដងទៀត។

រូបភាព CL
រូបភាព Yang Hyun-suk

ជាការពិតណាស់ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា តាំងពីពេលដែល បែកធ្លាយព័ត៌មានថា នាង CL និងផលិតកម្ម YG មានការរកាំរកូសនឹងគ្នាមក នាងហាក់ដូចជាបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងការងារធំៗ ដែលអាចធ្វើឲ្យប្រជាប្រិយភាពរបស់នាង កាន់តែល្បីនោះ ក៏ត្រូវបានផលិតកម្មច្រានចោល សូម្បីតែអាល់ប៊ុមចម្រៀងថ្មីរបស់នាង ក៏ត្រូវបានផលិតកម្មបិទ មិនព្រមបញ្ចេញ ទោះបីជានាងព្យាយាម សួរនាំយ៉ាងណា ក៏គ្មានចម្លើយតបវិញពី YG ឡើយ។

រូបភាព CL

ក្រោយមក ពេលលឺដំណឹងថា នាង CL កំពុងតែធ្វើការជាមួយ ផលិតកម្មល្បីឈ្មោះ នៅអាមេរិក ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ព្រោះពួកគេជឿជាក់លើ ទេពកោសល្យរបស់ CL ថានាងពិតជាអាចវាយលុកទីផ្សារ នៅអាមេរិកបាន មិនចាញ់នៅកូរ៉េឡើយ។ 

ប៉ុន្តែក្ដីបំណងរបស់ អ្នកគាំទ្រត្រូវបានរលាយទៅវិញ នៅពេលដែលផលិតកម្ម SB Project ដ៏ធំនៅអាមេរិក ស្រាប់តែបដិសេធថា ទោះបីជាពួកគេពេញចិត្ត សមត្ថភាពរបស់នាង CL យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេគ្មានសិទ្ធិគ្រប់គ្រងលើ ការងាររបស់នាង នោះទេ ពោលគឺមិនអាចចេញចម្រៀង ឬទទួលការងារណាមួយឡើយ ប្រសិនបើគ្មានការអនុញ្ញាតពី ផលិតកម្មកូរ៉េ YG ព្រោះនាង នៅជាប់កុងត្រាជាមួយ YG នៅឡើយ៕

ប្រភពហ្វេសប៊ុក៖ 2NE1 កម្ពុជា 

រូបភាព CL
រូបភាព CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]