បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្ហើបឲ្យដឹងពីគោលបំណងរបស់គេមួយថា គេចង់ផ្លាស់ពីក្រុមថ្មីសេះបង្កង់ Juventus ដើម្បីអាចចូលរួមការប្រកួតជាមួយអតីតមិត្តរួមក្រុមនៅក្លិប Manchester United កីឡាករ Wayne Rooney បើមានឱកាសលេងនៅទីនោះម្តងទៀត។

Cristiano Ronaldo និង Wayne Rooney

អតីតខ្សែប្រយុទ្ធឆ្នើមក្រុមអធិរាជសរូបនេះទើបតែបានចាកចេញពីក្រុមយក្សអេស្ប៉ាញ Real Madrid កាលពីរដូវក្ដៅមុនប៉ុណ្ណោះ ខណៈដែលខ្សែប្រយុទ្ធ Wayne Rooney វិញរូបគេក៏ទើបតែផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិកក្នុងក្រុម DC United ផងដែរ។

យ៉ាងណាមិញ Ronaldo បាននិយាយនៅក្នុង Goalhanger films ថា៖ «សម្រាប់ខ្ញុំ Rooney អាចនៅមានកម្លាំងពីរសម្រាប់លេងបាល់បន្តទៀត គឺកម្លាំងកាយនិងកម្លាំងស្មារតី។ គេមិនអាចឈប់ត្រឹមហ្នឹងបាននោះទេ ពីព្រោះថារាល់ការលេងរបស់គេគឺតែងតែរត់គ្រប់កន្លែងដើម្បីជួយគាំទ្រដល់មិត្តរួមក្រុម។ គេគឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលអាចស៊ុតបញ្ចូលទីគ្រាប់សំខាន់ៗជាច្រើនបាន»។

ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះបាននិយាយបន្តទៀតថា៖ «គេប្រៀបដូចជាក្មេងដ៏ខ្លាំងរបស់ក្រុមអង់គ្លេសម្នាក់ ហើយគ្រប់គ្នាសុទ្ធតែចូលចិត្តកីឡាករម្នាក់នេះ។ ខ្ញុំពិតជាចង់ទៅលេងជាមួយគេម្តងទៀតនៅ Old Trafford ប៉ុន្តែមិនទាន់អាចដឹងនៅឡើយទេព្រោះគេរវល់ជួយក្រុមថ្មីរបស់គេដូចខ្ញុំអីចឹងដែរ»។

Cristiano Ronaldo និង Wayne Rooney
Cristiano Ronaldo

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo ទើបតែផ្លាស់ពីក្រុម Real Madrid មកកាន់ទឹកដីអុីតាលីបានតែមួយរដូវកាលប៉ុណ្ណោះ ដូច្នេះបើគេចង់ចាកចេញពីក្រុម Juventus មែននោះ រូបគេត្រូវបញ្ចប់កុងត្រាដែលនៅសល់រយៈពេល ៤ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកក្របខណ្ឌ Serie A នេះជាមុនសិន ខណៈដែលខ្សែប្រយុទ្ធ Wayne Rooney វិញរូបគេក៏នៅសល់កុងត្រាដល់ទៅ ៣ឆ្នាំទៀតឯណោះជាមួយក្រុម DC United ៕

Wayne Rooney
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]