(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក នួន បូរ៉ា ដែលទស្សនិកជនភាគច្រើនបានស្គាល់លោកយ៉ាងច្បាស់ តាមរយៈការបង្ហើរសំនៀងក្នុង Cover បទចម្រៀង «កាត់ចិត្តបែបណាទៅ» នោះ បច្ចុប្បន្នលោកហាក់មមាញឹកខ្លាំងនឹងការងារសិល្បៈ ជាពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតែម្តង។

ជាមួយគ្នានេះ វត្តមានរបស់លោក ក៏បានចូលរួមក្នុងកម្មវិធី ជាច្រើនបន្តបន្ទាប់មកដែរ មិនថាកម្មវិធីតូច ឬធំនោះទេ។ យ៉ាងណាមិញ តារាចម្រៀងប្រុសរូបសង្ហាដែលកន្លងមកធ្លាប់ មានទស្សនិកជនជាច្រើន លើកឡើងថា មានមុខស្រដៀងគ្នា ទៅនឹងតារាចម្រៀងថៃ បានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលលោកបានបង្ហាញភាពស្និទ្ធស្នាល ស្អិតល្មួត ជាមួយតារាចម្រៀង ឈិន រតនៈ ដែលធ្វើឲ្យទស្សនិកជន សង្ស័យថា ទំនាក់ទំនងរបស់អ្នកទាំងពីរ លើសពីមិត្តភាពទៅទៀត ពោលគឺហាក់ដូចជា កំពុងតែមានទំនាក់ទំនងស្នេហា អាថ៌កំបាំងជាមួយគ្នាអ៊ីចឹង ។

ជាការពិតណាស់ បើតាមរយៈការបង្ហោះរូបភាពមួយសន្លឹក ពីសំណាក់តារាចម្រៀង លោក នួន ប៉ូរ៉ា ជាមួយកញ្ញា ឈិន រតនៈ ប្រៀបបាននឹងគូស្នេហ៍ដែលមានទំនាក់ទំនង យ៉ាងផ្អែមល្ហែម ព្រមជាមួយនឹងសារដ៏ចាក់ដោត លើបណ្តាញសង្គមមួយចំនួន ដែលកាន់តែធ្វើឲ្យមហាជន ដាក់ការសង្ស័យកាន់តែខ្លាំងថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា។

គួរបញ្ជាក់ថា នេះគ្រាន់តែ ជាការលើកឡើង ពីសំណាក់ប្រិយមិត្តទស្សនិកជន ពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ យ៉ាងណាក្ដីនៅមិនទាន់មានការ ចេញមុខបកស្រាយ ពាក់ព័ន្ធនឹងព័ត៌មានស្នេហាមួយនេះ ពីសាមីខ្លួននៅឡើយទេ។ ទន្ទឹមគ្នានេះផងដែរ ក៏មានមិតមួយចំនួន គិតថាលោក នួន បូរ៉ា និងកញ្ញា ឈិន រតនៈ បង្ហាញភាពស្និទស្នាល ស្អិតល្មួត ដូចជាគូស្នេហ៍បែបនេះ ប្រហែលជាអ្នកទាំងពីរថត MV ដើម្បីជាការសម្ដែងក្នុងបទចម្រៀងជាមួយគ្នាប៉ុណ្ណោះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]