កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រទើបតែទទួលបានព័ត៌មានថា BTS និង Charlie Puth នឹងធ្វើការសម្ដែងរួមគ្នា ក្នុងកម្មវិធី MGA ប្រចាំឆ្នាំ ២០១៨ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខនេះ។ ដំណឹងនេះបានធ្វើឲ្យ អ្នកគាំទ្រទូទាំងពិភពលោក រំភើបរីករាយមិនតិចនោះទេ។

រូបភាព BTS និង Charlie Puth
រូបភាព Charlie Puth

គួរបញ្ជាក់ផងដែរថា បើនិយាយពីប្រជាប្រិយភាព របស់ក្រុមចម្រៀងកូរ៉េ BTS គឺពិតជាមានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងពេលបច្ចុប្បន្ន។ ជាក់ស្ដែង ក្នុងចម្រៀងនៃក្រុមបុរសនេះ បានធ្វើឲ្យមហាជននៅទូទាំងពិភពលោក ចាប់ផ្ដើមស្គាល់ និងចាប់អារម្មណ៍ Kpop កាន់តែច្រើន។ 

សមាជិកក្រុមម្នាក់ គឺលោក Jungkook ធ្លាប់បាននិយាយថា លោកជាអ្នកគាំទ្ររបស់ តារាចម្រៀងអាមេរិកមួយរូប គឺលោក Charlie Puth។ ហេតុផលទាំងនេះហើយ បានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេ រំភើបចិត្តយ៉ាងខ្លាំង ពេលដឹងថា ពួកគេមានឱកាសសម្ដែងរួមគ្នា នៅលើឆាកតែមួយ។

រូបភាព BTS
រូបភាព BTS

ជាការពិតណាស់ ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ កំពុងត្រៀមនឹងបញ្ចប់ហើយ ព្រោះនៅសល់ពេលមិនប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ កម្មវិធី MBC Plus X Genie Music Awards ប្រចាំឆ្នាំ ២០១៨ នឹងចាប់ផ្ដើមឡើងហើយ៕

សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា ថាតើពួកគេនឹងមានអ្វីពិសេសខ្លះ ដើម្បីបង្ហាញអ្នកគាំទ្រ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]