អាមេរិក៖ សហគ្រិនមានដើមកំណើតនៅប្រទេសសិង្ហបុរីអ្នកនាង Pocket Sun មានក្រុមហ៊ុនរាប់សិនលានដុល្លារនៅក្នុងដៃ ប៉ុន្តែដំបូងគឺមិនងាយស្រួលដូចជាអ្នកគិតនោះទេ។

ដោយសារទិដ្ឋាការនៅឈីកាហ្គោអស់សុពលភាព ដូច្នេះនាងក៏បាត់បង់ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយកន្លែង បន្ទាប់មកអ្នកនាងក៏សម្រេចចិត្តចូលរៀនថ្នាក់អនុបណ្ឌិតផ្នែកសហគ្រិនភាពនៅឯសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក។ 

អ្នកនាង Sun

កាលពីរូបនាងមានអាយុ ២៤ឆ្នាំ នាងបានក្លាយជាអ្នកជំនួញវ័យក្មេងម្នាក់ក្នុងចំណោមអ្នកជំនួញវ័យក្មេងដទៃទៀតដែលទ្បើងក្របមុខទស្សនាវដ្តី Forbes ។

ឥទ្បូវនេះអ្នកនាង Sun មានអាយុ ២៧ ឆ្នាំ ហើយបច្ចុប្បន្ន នាងមានក្រុមហ៊ុនរាប់សិនលានដុល្លារមួយដែលមានឈ្មោះថា SoGal ដែលក្រុមហ៊ុននេះគាំទ្រស្រ្តី និងលើកទឹកចិត្តឲ្យជនជាតិអាស៊ីបើកក្រុមហ៊ុន Start-up (ក្រុមហ៊ុនទើបបង្កើតថ្មីថ្មោង) ផងដែរ។

អ្នកនាង Sun បានចែករំលែកជីវប្រវត្តិរបស់ខ្លួនទៅកាន់ស្រីៗទាំងអស់ ហើយនាងមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះនារីជំនាន់ក្រោយក្នុងការធ្វើអាជីវកម្ម។

អ្នកនាង Sun បាននិយាយថា “នៅពេលខ្ញុំឈប់ពីការងារនៅឈីកាហ្គោមក ខ្ញុំក៏បានសម្រេចចិត្តទៅរៀនថ្នាក់អនុបណ្ឌិតផ្នែកសហគ្រិនភាពនៅកាលីហ្វញ៉ា។ បើគិតថយក្រោយវិញ ការបាត់បង់ទិដ្ឋាការនោះគឺជារឿងដ៏ល្អបំផុតដែលកើតទ្បើងចំពោះខ្ញុំ ព្រោះបើមិនដូច្នេះទេ ខ្ញុំក៏មិនអាចមានគំនិតបង្កើតក្រុមហ៊ុន SoGal ដែរ។”

អ្នកនាង Sun បានបន្តថ្លែងទៀតថា ដោយសារវិនិយោគិនភាគច្រើនគឺជាបុរស ដូច្នេះពេលខ្លះមនុស្សស្រីមានអារម្មណ៍ថា ដូចជាមិនទទួលបានការស្វាគមន៍ក្នុងវិស័យជំនួញទេ។ ខ្ញុំបានឃើញបញ្ហានេះ ដូច្នេះបានជាខ្ញុំមានគំនិតបង្កើត SoGal នេះទ្បើង។

បន្ថែមពីនេះទៀត នាងបានលើកទ្បើងថា “បើនិយាយពីប្រវត្តិសាស្រ្តវិញ មានតែគំនិតតែមួយ និងសម្លេងតែមួយគត់ដែលត្រូវបានគោរពឲ្យតម្លៃ នោះគឺគំនិតរបស់បុរស។ ខ្ញុំតែងតែគឺជាមនុស្សស្រីតែម្នាក់គត់នៅក្នុងថ្នាក់បច្ចេកវិទ្យា ហើយថ្នាក់សហគ្រិនភាពវិញគឺមានតែវាគ្មិនជាស្រ្តីតែពីរបីនាក់ប៉ុណ្ណោះ។

មានឱកាសជាច្រើនកំពុងរង់ចាំយើង ហើយមនុស្សស្រីក៏អាចធ្វើកិច្ចការធំបានដូចជាបុរសផងដែរ។”

នៅពេលគេសួរអ្នកនាង Sun តើមានដំបូន្មានអ្វីឲ្យទៅមនុស្សស្រីទេ? នាងក៏ឆ្លើយតបថា “មិនត្រូវមើលងាយការគិត និងគំនិតរបស់ខ្លួននោះទេ។ ត្រូវតែផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯង និងគិតអំពីប៊្រេន ឬ យីហោ (Brand) និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ អ្នកគួរតែគិត និងបង្កើតអ្វីដោយខ្លួនអ្នកផ្ទាល់។ ខ្ញុំជឿជាក់ថា អ្នកប្រាកដជាស្វែងរកផ្លូវរបស់ខ្លួនឯងឃើញ និងទទួលបានភាពជោគជ័យ៕” 

អ្នកនាង Sun
អ្នកនាង Sun
អ្នកនាង Sun
អ្នកនាង Sun
អ្នកនាង Sun

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]