ភ្នំពេញ៖ រយៈពេលជាង១០ឆ្នាំ នៅក្នុងវិស័យសិល្បៈចម្រៀង និងសម្ដែង កញ្ញា សុខ ពិសី បានធ្វើឲ្យមហាជនពិតជាកម្របានជ្រាបខ្លាំងណាស់ ពីជីវប្រវត្តិពិតដែលតារាស្រីរូបនេះបានឆ្លងកាត់ ទម្រាំតែមានថ្ងៃនេះ។

កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីជំនួបជាមួយអ្នកគាំទ្រ តារាចម្រៀងស្រីជួរមុខរូបនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលរូបនាងត្រូវបានពិធីករសួរចាក់ដោតដល់ ប្រវត្តិ ស្នេហា និងជាពិសេសការពុះពារជាច្រើន នៅក្នុងវិស័យសិល្បៈផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ តារាស្រីរូបនេះបានបើកទម្លាយប្រវត្តិស្នេហា កាលពីវ័យនៅសិក្សា រូបនាងក៏បានធ្លាប់សម្លឹងឃើញបុរសក្នុងក្ដីស្រមៃម្នាក់ផងដែរ ប៉ុន្តែដោយសារតែភាពអៀនខ្មាស រួមទាំងអាចនិយាយថាគ្មាននិស្ស័យផងនោះ ក៏បាត់ទំនាក់ទំនងគ្នាពីពេលនោះទៅ។

រីឯចំណុចដែលរឹតតែពិសេស និងកម្រមានអ្នកបានដឹងនោះ តារាស្រីរូបនេះក៏ធ្លាប់ត្រូវឪពុកជាទីស្រលាញ់ បានហាមឃាត់ដាច់ខាត មិនឲ្យចូលប្រឡូកនៅក្នុងវិស័យសិល្បៈនោះទេ ព្រោះចង់ឲ្យរូបនាងផ្ដោតទៅលើការសិក្សាឲ្យច្រើន ដោយពេលខ្លះមានទាំងត្រូវប៉ារបស់នាងវ៉ៃក៏មានដែរ។ ប៉ុន្តែដោយសារតែមានម្ដាយជាអ្នកស្នេហាវិស័យសិល្បៈ បានធ្វើឲ្យតារាស្រីរូបនេះបានជម្នះឆ្លងកាត់រាល់ឧបសគ្គ រហូតមានកេរ្តិ៍ល្បីល្បាញដល់កម្រិតមួយ ដែលសូម្បីតែនាងខ្លួនឯងក៏មិននឹកស្មាននោះដែរ៕ 

សុខ ពិសី
សុខ ពិសី និងប៉ា
គ្រួសារ សុខ ពិសី
សុខ ពិសី និងក្រុមអ្នកគាំទ្រ
សុខ ពិសី និងក្រុមអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី