អូស្ត្រាលី៖ ខ្សែបម្រើ Awer Mabil បានស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅក្នុងអាជីពរបស់គេឲ្យក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងជំនួបមិត្តភាពដែលក្រុមរបស់គេបានយកឈ្នះទៅលើក្រុមគុយវ៉ែត ៤-០ ថ្លែងឲ្យដឹងអំពីជីវិតស៊ូយ៉ាងលំបាកវេទនាក្រោយបញ្ចប់ការប្រកួតថា គេជាមនុស្សដែលបានភៀសខ្លួនតាំងពីប្រទេសកេនយ៉ា រហូតបានមករស់នៅទីនេះដោយសារឪពុកម្ដាយរបស់គេបានបោះបង់ចោលតាំងពីសង្រ្គាមនៅស៊ូដង់។

Awer Mabil

ខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះបានមករស់នៅទឹកដីអូស្រ្តាលីដំបូងនៅឆ្នាំ ២០០៦តាមរយៈកម្មវិធីមនុស្សធម៌មួយដែលបានរៀបចំឡើងដោយប្រទេសទាំងពីរ ប៉ុន្តែរូបគេត្រូវបានគេរើសអើងពូជសាសន៍យ៉ាងខ្លាំងពេលដែលគេបានព្យាយាមចាប់អាជីពជាកីឡាករបាល់ទាត់។

ទោះបីជាយ៉ាងនេះក្តី អតីតយុវជនថ្នាល់របស់ក្រុមជម្រើសជាតិអូស្ត្រាលីអាយុក្រោម ២០ និង ២៣ រូបនេះបានប្រឹងប្រែងតស៊ូជម្នះរហូតមក ហើយគេបាននិយាយនៅក្នុងកម្មវិធី BBC's World Football ថា៖ «ខ្ញុំបានចាប់ផ្ដើមលេងបាល់ទាត់ដំបូងតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ ហើយកាលនោះខ្ញុំលេងតែជាមួយមិត្តភ័ក្ដិរបស់ខ្ញុំដែលរស់នៅក្នុងជំរំដូចគ្នាតែប៉ុណ្ណោះ។ ខ្ញុំជាអ្នកគាំទ្រក្រុម Manchester United ឲ្យតែពេលមានប្រកួតម្តងៗ ខ្ញុំបានដើរអស់ជិត ២ម៉ោងដើម្បីទៅអង្គុយមើលការប្រកួតបាល់ទាត់តាមទូរទស្សន៍ក្នុងជំរំ ព្រោះនៅទីនោះមានតែទូរទស្សន៍មួយប៉ុណ្ណោះ ហើយត្រូវបង់ថ្លៃម្នាក់ ១ដុល្លារថែមទៀត។ ប៉ុន្តែនៅពេលដែលខ្ញុំមិនបានទៅមើលទេនោះ ខ្ញុំតែងតែសួរមិត្តភ័ក្ដិរបស់ខ្ញុំអំពីលទ្ធផលនៃការប្រកួតរហូតមក និយាយទៅគឺលំបាកច្រើនទៀត»។

Awer Mabil
Awer Mabil

គួររម្លឹកថា ខ្សែបម្រើ Awer Mabil ធ្លាប់ចូលរួមជាមួយក្រុម Adelaide United តាំងពីគេអាយុ ១៦ឆ្នាំមកម្ល៉េះ ហើយគេបានជួយឲ្យក្រុមខ្លាំងមួយនេះលើកពានរង្វាន់លីគកំពូលអូស្ត្រាលីដល់ទៅ ២រដូវកាលគឺនៅឆ្នាំ ២០១៣និង២០១៥ ប៉ុន្តែបច្ចុប្បន្នគេបានផ្លាស់មកលេងឲ្យក្រុម Pacos de Ferreira ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន ២រដូវកាល៕

Awer Mabil
Awer Mabil

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]