យោងទៅគេហទំព័ររបស់សៀងហៃ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកគ្រូបង្រៀនជាជនជាតិរុស្សីម្នាក់ បានដោះសំលៀកបំពាក់ចោល នៅពេលដែលនាងកំពុងតែបង្រៀនភាសាចិន នៅក្នុងអ៊ិនធើណេត។

នៅក្នុងវីដេអូនេះ បានបង្ហាញឲ្យឃើញពី នារីសក់ពណ៌ទង់ដែងមួយរូបនេះ បានឈរនៅពីមុខកាមេរ៉ាជាមួយនឹង អាវខ្មៅដែលមាន ក ជ្រៅ សំពត់រឹបរាង និងស្បែកជើងកែងចោត។ ក្នុងអំឡុងពេលដែលនាង កំពុងតែបកស្រាយពីភាសាចិន នៅក្នុងប្រទេសរុស្សីតាមរយៈអនឡាញ គេឃើញមានកញ្ចក់ទូរទស្សន៍ដែលនៅពីខាងក្រោយនាង ដែលបានបង្ហាញពីរូបភាពខ្លាឃ្មុំដ៏ធំ។ ប៉ុន្ដែនៅពេលដែល ផ្ទាំងកញ្ចក់ទូរទស្សន៍បាន បង្ហាញពីភាសាចិនថា តាំងក្បាលឆ្មាតែលក់សាច់ខ្លាឃ្មុំ នាងក៏ចាប់ផ្ដើមដោះសំលៀកបំពាក់ចោលអស់។

យ៉ាងណាមិញ វីដេអូនេះត្រូវបាន មនុស្សជាច្រើននាំគ្នាធ្វើការចែកចាយ ក្នុងប្រព័ន្ធអ៊ិនធើណេតភ្លាមៗផងដែរ។

ជាក់ស្ដែងណាស់ ការបង្រៀនភាសានិមួយៗ ត្រូវតែមានលក្ខណៈត្រឹមត្រូវ មិនគួរណាមានរឿងស្រាតនោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការបង្រៀនមួយនេះ? សូមមើលវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]