ភ្នំពេញ៖ កម្មវិធីប្រកួតសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent បានបញ្ចប់កាលពីយប់មិញនេះហើយ ដោយរកបាននូវជ័យលាភីសម្រាប់រដូវកាលថ្មីនេះ។

ចាប់តាំងពីវគ្គ Judge Audition មកវគ្គ Judge Cut Down រហូតដល់វគ្គ Live Show ជាច្រើនសប្តាហ៍ ទីបំផុតកម្មវិធី Cambodia’s Got Talent បានចម្រាញ់ចេញនូវជ័យលាភីគឺក្រុមរាំ The King ដែលទទួលបាននូវការគាំទ្រច្រើនបំផុត ពីសំណាក់ទស្សនិកជនទូទាំងប្រទេស។

វាមិនមែនជារឿងងាយនោះទេ សម្រាប់ការទទួលបាននូវជ័យលាភីដ៏អស្ចារ្យនេះព្រោះពួកគេត្រូវឆ្លងកាត់ការប្រកួតប្រជែង ជាមួយបេក្ខជនដ៏មានសមត្ថភាពខ្លាំងៗជាច្រើនទៀត។

សម្រាប់ជ័យលាភី Cambodia’s Got Talent ទទួលបាននូវប្រាក់រង្វាន់ធំ ១០០ លានរៀល ព្រមទាំងមានឱកាសក្លាយជាតារាប្រចាំស្ថានីយទូរទស្សន៍ហង្សមាស និង រស្មីហង្សមាសផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖ 

ក្រុមរាំ The King ទទួលបានជ័យលាភី
ក្រុមរាំ The King ទទួលបានជ័យលាភី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]