បាងកក៖ កាលពីមិ្សលមិញក្រុមបាល់ទាត់ Leicester បានចូលរួមពិធីបុណ្យសពនៅទីក្រុងបាងកករបស់ម្ចាស់ក្លិបខ្លួនគឺលោក Vichai Srivaddhanaprabha ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅកីឡដ្ឋាន King Power កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ពួកគេបានចាកចេញពីអង់គ្លេសទៅបាងកក បន្ទាប់ពីបានយកឈ្នះក្រុម Cardiff City ក្នុងលទ្ធផល ១ ទល់នឹង ០ សម្រាប់ការប្រកួតជាលើកដំបូងរបស់ខ្លួន ក្រោយពីមានរឿងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់ម្ចាស់ក្លិបរបស់ខ្លួន រួមទាំងអ្នកដំណើរពីរនាក់ និងពីឡុតពីររូបផងដែរ។ កីទ្បាករ Leicester ទាំងអស់នឹងត្រលប់ទៅអង់គ្លេសវិញនៅពាក់កណ្តាលអាទិត្យនេះ ដើម្បីរៀបចំការប្រកួតជាមួយនឹងក្លិប Burnley ដែលនេះគឺជាការប្រកួតក្នុងទឹកដីជាលើកដំបូង ក្រោយពីលោក Vichai បានលាចាកលោកទៅ។

រូបភាពក្នុងពិធីបុណ្យសព

សាកសពរបស់លោក Vichai ត្រូវបានគេបញ្ជូនតាមយន្តហោះផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រ និងពិធីបុណ្យសពរបស់លោកត្រូវបានធ្វើទ្បើងនៅក្នុងវត្ត Debsirindrawas Ratchaworawiharn ខណៈពេលពិធីសូត្រអភិធម្មធ្វើទ្បើងជារៀងរាល់យប់ចាប់ពីម្សិលមិញ រហូតដល់ថ្ងៃសុក្រខាងមុខនេះ។

យោងតាមប្រភព BBC បានរាយការណ៍ឲ្យដឹងថា អ្នកចាំទីរបស់ Leicester លោក Kasper Schmeiche បាននិយាយកាលពីថ្ងៃសៅរ៍មុនបន្ទាប់ពីបញ្ចប់ការប្រកួតថា លោកមានអារម្មណ៍សប្បាយរីករាយណាស់ដែលក្រុមលោកបានឈ្នះការប្រកួតដើម្បីយក ៣ពិន្ទុឲ្យលោក Vichai ។ លោកបានបន្តថ្លែងទៀតថា លោកញ័រជើង ខណៈពេលកំពុងកម្តៅសាច់ដុំ ហើយថែមទាំងស្រក់ទឹកភ្នែកមុនពេលការប្រកួតចាប់ផ្តើមទៀត។

ប្រធានក្រុមលោក Wes Morgan បានថ្លែងថា ពួកយើងជិតស្និទ្ធនឹងលោកប្រធានណាស់។ យើងដឹងថាគាត់ប្រាថ្នាចង់បានអ្វី។ គាត់ធ្លាប់ចូលរួមមើលការប្រកួតក្នុងទឹកដៃ ហើយសើចសប្បាយរីករាយ និងតែងតែនិយាយថា “ខ្ញុំចង់ឈ្នះ និងបាន ៣ពិន្ទុ។” ថ្ងៃនេះយើងធ្វើបានសម្រេចហើយ...យើងព្យាយាមទប់អារម្មណ៍កុំយំ ហើយធ្វើអ្វីដែលយើងអាចធ្វើបាន៕

សូមទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោមនេះ៖

រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
រូបភាពក្នុងពិធីបុណ្យសព
ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Vichai
កីទ្បាករ Leicester

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]