អាមេរិក៖ បន្ទាប់ពីខ្សែប្រយុទ្ធ Wayne Rooney បានបាត់មុខពីក្រុមជម្រើសជាតិអង់គ្លេសអស់រយៈពេលជាង ២ឆ្នាំរួចមក ពេលនេះរូបគេត្រូវបានកោះហៅឲ្យចូលលេងនៅក្នុងក្រុមជម្រើសជាតិទល់នឹងអាមេរិកសាជាថ្មី ដើម្បីត្រៀមធ្វើកម្មពិធីមូលនិធិសប្បុរសធម៌អន្តរជាតិ The Wayne Rooney សម្រាប់ជួយដល់ក្លិប Manchester United ។

Wayne Rooney

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ធ្លាប់ចូលលេងនៅក្នុងការប្រកួតចុងក្រោយឲ្យក្រុមជម្រើសជាតិអំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅ ខណៈដែលការចូលលេងសាជាថ្មីម្តងទៀតនេះដែរ គឺដើម្បីប្រកួតគម្រប់លើកទី ១២០ និងជាការលាចុងក្រោយនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសនៅពេលដែលបញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិអាមេរិក។

យ៉ាងណាមិញ ការប្រកួតរវាងក្រុមជម្រើសជាតិទាំងពីរនេះដែរត្រូវបានគេប្រសិទ្ធនាមឡើងថា ជាការប្រកួតដើម្បីមូលនិធិសប្បុរសធម៌អន្តរជាតិ The Wayne Rooney ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយឡែកចំពោះទឹកប្រាក់ដែលទទួលបានពីការប្រកួតនេះនឹងត្រូវផ្ដល់មួយចំណែកទៅកាន់ក្លិបបិសាចក្រហម Manchester United ដើម្បីជួយដល់ការអភិវឌ្ឍន៍ធនធានយុវជនដែលខ្វះខាតថវិកានៅក្នុងតំបន់នានានៃប្រទេសអង់គ្លេស។

Wayne Rooney
Wayne Rooney

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Wayne Rooney បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសកាលពីខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ ហើយក្នុងនោះដែររូបគេក៏ធ្លាប់ជាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេផងដែរនៅក្នុងក្រុមជម្រើសជាតិគឺចំនូន ៥៣គ្រាប់ឯណោះ៕

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]