ភ្នំពេញ៖ ការស្ទាបស្ទង់មតិរបស់ AfterAccess ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដែលមាននៅកម្ពុជា បានឈ្នះពានរង្វាន់ស្រាវជ្រាវ EQUALSINTech ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨។ ការស្រង់មតិនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលពីខែ កញ្ញា ដល់តុលា ឆ្នាំ ២០១៧។

អ្នកដឹកនាំនៃការស្រាវជ្រាវនេះឈ្មោះលោកស្រី Helani Galpaya ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន LIRNEasia ប្រចាំតំបន់អាស៊ីបាននិយាយថា៖

«យើងមានកិត្តិយសណាស់ ដែលការងាររបស់យើងត្រូវបានទទួលស្គាល់ដោយ EQUAL Global Partnership។ លទ្ធផលជាក់លាក់អំពីកម្ពុជា នឹងត្រូវបានផ្សព្វផ្សាយនៅរាជធានីភ្នំពេញនាពេលឆាប់ៗនេះ ហើយយើងជឿជាក់ថាអ្នកធ្វើគោលនយោបាយ និងអ្នកពាក់ព័ន្ធនឹងប្រើប្រាស់ទិន្នន័យនេះជាព័ត៌មានសម្រាប់ការធ្វើគោលនយោបាយ និងនីតិវិធីឆ្ពោះទៅរកការកាត់បន្ថយគម្លាតយេនឌ័រ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យានៅកម្ពុជា»។
កម្មវិធីពានរង្វាន់ពិភពលោកនៅទីក្រុងញូវយ៉ក

AfterAccess គឺជាការស្ទង់មតិថ្នាក់ជាតិ ដែលធ្វើឡើងតាមរយៈការសម្ភាសន៍ប្រជាពលរដ្ន ៣៨,០០៥ នាក់ នៅប្រទេសចំនួន ១៨ នៅភាគខាងត្បូងនៃសកលលោក។ ការស្រាវជ្រាវនេះផ្ដោតទៅលើបញ្ហាសំខាន់ៗ ដែលទាក់ទងនឹងការភ្ជាប់ជាមួួយនឹងការប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ិនធឺណេត ដែលអាចប្រៀបធៀបបាននៅទូទាំងសកលលោក។

EQUALS Global Partnership គឺជាបណ្តាញសកលមួយដែលធ្វើការដើម្បីកាត់បន្ថយ គម្លាតយេនឌ័រក្នុងការប្រើប្រាស់ឌីជីថល ដោយនាំស្ត្រីទៅរកបច្ចេកវិទ្យា និងបង្រៀនបច្ចេកវិទ្យាដល់ស្ត្រី។ ដៃគូស្ថាបនិករបស់ EQUALS Global Partnership រួមមាន United Nations University, International Telecommunications Union, UN Women, GSM Association and International Trade Center។ 

ពានរង្វាន់ EQUALSINTech គឺជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនៃភាពជាដៃគូ ដែលនាំមកនូវគម្រោង និងគំនិតផ្តួចផ្តើមនានានៅជុំវិញពិភពលោក ដែលកំពុងជួយដល់ស្ត្រី និងកុមារីឱ្យក្លាយជា EQUALSinTech ។ 

AfterAccess គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី ដែលជាប់ដល់ជុំចុងក្រោយចំនួន ២២ កម្មវីធីទៅលើមុខងារចំនួន ៤ រួមមាន ការភ្ចាប់ទៅកាន់ភ្នាក់ងារ ការដឹកនាំ ជំនាញ និងការស្រាវជ្រាវ។

AfterAccess ដឹកនាំដោយ DIRSI នៅអាមេរិកឡាទីន និង LIRNEasia នៅទ្វីបអាស៊ី និង RESEARCH ICT AFRICA នៅអាហ្រ្វិកត្រូវបានទទួលស្គាល់ដោយ EQUALS Global Partnership សម្រាប់ការចូលរួមចំណែកក្នុងការជួយដោះស្រាយគម្លាតយេនឌ័រ នៅសកលលោកភាគខាងត្បូង។ 

ទិន្នន័យ ដែលប្រមូលបានផ្តល់ភ័ស្តុតាងរឹងមាំ ពីភាពខុសគ្នារវាងយេនឌ័រ ក្នុងការភ្ជាប់និងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសបង់ក្លាដេស ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងសកលលោកទាំងមូលទៀតផង។

ការស្រាវជ្រាវនេះមិនត្រឹមតែបានវាស់គម្លាតយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពិនិត្យលើភាពខុសគ្នាក្នុងការប្រើប្រាស់ និងឧបសគ្គផ្សេងៗជាដើមដើម្បីបង្កើតគោលនយោបាយផ្អែកលើភស្តុតាងជាក់លាក់។ 

វាគឺជាមូលដ្ឋានទិន្នន័យដ៏ទូលំទូលាយបំផុតនៅលើទូរស័ព្ទចល័ត និងការប្រើប្រាស់អ៊ិនធឺណេតនៅក្នុងសាកលោកភាគខាងត្បូង ។

AfterAccess ត្រូវបានបង្កើតឡើងតាមរយៈជំនួយឥតសំណងពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC) រដ្ឋាភិបាលកាណាដា មូលនិធិ Ford មូលនិធិក្រុមហ៊ុនភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអែដ (SIDA) និងក្រសួងអភិវឌ្ឍន៍អន្តរជាតិ (DFID) ចក្រភពអង់គ្លេស។

កម្មវិធីពានរង្វាន់ពិភពលោកនៅទីក្រុងញូវយ៉ក

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងទៅកាន់អ៊ីម៉ែល [email protected]

សម្រាប់ព័ត៌មានបន្ថែមអំពីការស្រាវជ្រាវ សូមចូលទៅកាន់ Website៖ lirneasia.net/afteraccess ឬ ទំនាក់ទំនងទៅកាន់អីម៉ែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]