ភ្នំពេញ៖ ថ្ងៃទី០៤ វិច្ឆិកា ២០១៨ នៅសាលមហោស្រពកោះពេជ្រ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY ប្រកាសផ្តល់កាដូជូនការថែរក្សាស្បែកមុខឲ្យម៉ដ្ឋរលោងម្តងដោយឥតគិតថ្លៃដល់អតិថិជនទូទៅ ដើម្បីអបអរសាទរចំពោះវត្តមានជាផ្លូវការលើទីផ្សារកម្ពុជា។

ថ្លែងនៅក្នុងកម្មវិធី សម្ពោធ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY លើកដំបូងនៅកម្ពុជា ក្នុងចំណោម ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ កញ្ញាCOCO នាយកប្រតិបត្តិប្រចាំ HANJIN EYMAY សាខាភ្នំពេញ បានឲ្យដឹងថា ការនាំចូលនូវ ផលិតផលថែរក្សាសម្រស់ HANJIN EYMAY រួមនឹងបច្ចេកទេសថ្មីឈានមុខរបស់កូរ៉េ មកកាន់ទីផ្សារកម្ពុជា គឺជាបេសកម្មដ៏ធំរបស់គាត់ ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានភាពស្រស់ស្អាត ក្មេងជាងវ័យពិតៗ សុវត្ថិភាព និង សេវាកម្មល្អរបស់កូរ៉េ តាមកម្រិតស្តង់ដាអន្តរជាតិ។ 

កម្មវិធី សម្ភោធ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស
កម្មវិធី សម្ភោធ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស
កម្មវិធី សម្ភោធ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស

កញ្ញា COCO បានបន្ថែមថា៖

“យើងមានផ្តល់ជូននូវ សេវាកម្មធ្វើឲ្យមុខម៉ដ្ឋរលោងចំនួនមួយម្តង (៩៧ ដុល្លារ) ដោយឥតគិតថ្លៃ សម្រាប់អតិថិជនគ្រប់រូប ចាប់ពីថ្ងៃទី ៤ ដល់ ៦ វិច្ឆិកា ២០១៨ នៅមជ្ឈមណ្ឌល ថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY ដែលមានអាស័យដ្ឋាននៅកោះពេជ្រ អគារលេខ 5- 36 ផ្លូវ Elite សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ទូរសព្ទលេខ 012 28 55 85 រឺ 011 59 01 66”។
កញ្ញាCOCO នាយកប្រតិបត្តិប្រចាំ HANJIN EYMAY

ក្រៅពីផ្តល់ជូននូវផលិតផល និងឩបករណ៍ទំនើបៗ ក្រោមបច្ចេកវិទ្យាទាន់សម័យរបស់ប្រទេសកូរ៉េ មជ្ឈមណ្ឌល ថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAYក៏មានផ្តល់ជូននូវ សេវាកម្មវះកាត់កែសម្ផស្ស សុវត្ថិភាព និងរហ័សទាន់ចិត្ត មិនចំណាយពេលយូរ។  

លោកវេជ្ជបណ្ឌិត គីម ជីតាយ ឯកទេសកែសម្ផស្សប្រចាំទីស្នាក់ការកណ្តាលរបស់ HANJINEYMAY បានថ្លែងថា៖ 

«ការផ្តោតទៅលើភាពស្រស់ស្អាតនៃសម្រស់ ក្នុងពិភពលោកទាំងមូល មានការកើនឡើងជារៀងរាល់ថ្ងៃគួរឲ្យកត់សម្គាល់។ ការកែសម្ផស្សរបស់កូរ៉េបានឈានដល់កម្រិតស្តង់ដាពិភពលោក ដែលមានអតិថិជនជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េដើម្បីធ្វើការកែសម្ផស្»ស។

លោកវេជ្ជបណ្ឌិត គីម ជីតាយ បន្ថែមថា៖

«ដូច្នេះយើងជឿជាក់ថា HANJIN EYMAY នឹងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា តាមរយៈធ្វើឱ្យ លោកអ្នកដែលស្រលាញ់ភាពស្រស់ស្អាត ក្លាយជាការពិត»។
កញ្ញាCOCO នាយកប្រតិបត្តិប្រចាំ HANJIN EYMAY

កម្មវិធីសម្ពោធ មជ្ឈមណ្ឌល ថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY ប្រព្រឹត្តទៅ និងបញ្ចប់ទៅ យ៉ាងរលូន និងអធិកអធម ក្រោមវត្តមាន បុគ្គលិកគ្រប់ជាន់ថ្នាក់ ដៃគូរសហការ និង ភ្ញៀវកិត្តិយស តារាចម្រៀងកូរ៉េ និងក្រុមរាំកម្ពុជា ការចាប់ឆ្នោតផ្តល់រង្វាន់ កម្ររូបថតអនុស្សវរីយ៍ និង ភោជនីយហារសាមគ្គិសាលមហោស្រពកោះពេជ្រ។  

គួររំលឹកថា HANJIN EYMAY គឺជាម៉ាកផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនថែសម្ផស្សឡាបិនប្រទេសកូរ៉េ មកដល់ឆ្នាំ២០១៨នេះ HANJIN EYMAY បានចែកចាយទៅដល់ប្រទេស៨លើពិភពលោកមាន៖ ប្រទេសកូរ៉េ ជប៉ុន សឹង្ហបុរី អូស្រ្តាលី និងកាណាដា ជាដើម។ 

មជ្ឈមណ្ឌលថែរក្សាសម្ផស្ស HANJIN EYMAY ប្រើប្រាស់ឧបករណ៍ទំនើបដែលនាំចូលពីប្រទេសកូរ៉េ ម៉ាស៊ីនកាំរស្មី និងឧបករណ៍ទំនើបថ្មីបំផុត។ ការគ្រប់គ្រងនិងផ្នែកបច្ចេកវិទ្យា គឺដើរស្រប នឹងស្ថាប័នកណ្តាលនៅទីក្រុងសេអ៊ូល ហើយប្រើប្រាស់បច្ចេកវិទ្យាជំនាញធ្វើឱ្យស្បែកក្មេងជាងវ័យ និងជាទីកន្លែងដែលថែរក្សាស្បែកនៅក្បែរលោកអ្នក។ ការត្រួតពិនិត្យស្បែកដោយប្រព័ន្ធ 3D ៥ជាន់ ការប្រឹក្សាជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន សេវាកម្មគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ គឺជាអ្នកថែរក្សាស្បែក ដ៏ជំនាញនៅក្បែរលោកអ្នក។ 

HANJINEYMAY មានក្រុមគ្រូពេទ្យដ៏ជំនាញ គ្រូពេទ្យគ្រប់រូបសុទ្ធតែចេញពីថ្នាក់ជំនាញ ប្រកប ដោយចំណេះដឹងផ្នែកកែសម្ផស្សនិងបទពិសោធន៍ពេញលេញក្នុងការអនុវត្ត ធានាបាននូវការថែរក្សាស្បែកដ៏ល្អ។

HANJINEYMAY គឺជាផលិតផលកំពូលខាងថែរក្សាស្បែករបស់កូរ៉េដែលមានភាពល្បីល្បាញទូទាំងពិភពលោក ការបើកសម្ពោធនៅប្រទេសកម្ពុជាពេលនេះមិនត្រឹមតែធ្វើឱ្យអ្នកស្រលាញ់ភាពស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជាមានភាពងាយស្រួលថែមទាំងក្លាយជាស្តង់ដាថ្មីក្នុងវិស័យនៃការថែរក្សាស្បែក ផ្តល់ជូនអតិថិជននូវសេវាកម្មថែរក្សាស្បែកដ៏ល្អ ទទួលបានសម្រស់កាន់តែស្រស់ស្អាត។

HANJINEYMAY ជឿជាក់ថាក្រោមការជំរុញបន្ថែម និងកិច្ចសហការបច្ចេកវិទ្យារបស់កូរ៉េបង្កើតនូវស្ថានភាពថ្មី និងចក្ខុវិស័យរបស់បច្ចេកវិទ្យាថែរក្សាស្បែក និងដំណើររុករកភាពស្រស់ស្អាតនៅកម្ពុជា ដើម្បីកត់ត្រាទុកនូវទំព័រប្រវត្តិសាស្រ្តរបស់ផលិតផល HANJIN EYMAY។

ទិដ្ឋភាពនៅក្នុងហាងថែរក្សាសម្ផស្ស
ទិដ្ឋភាពនៅក្នុងហាងថែរក្សាសម្ផស្ស
ទិដ្ឋភាពនៅក្នុងហាងថែរក្សាសម្ផស្ស
ទិដ្ឋភាពនៅក្នុងហាងថែរក្សាសម្ផស្ស
ទិដ្ឋភាពនៅក្នុងហាងថែរក្សាសម្ផស្ស
ទិដ្ឋភាពនៅក្នុងហាងថែរក្សាសម្ផស្ស

ប្រូម៉ូសិនពិសេសពី HANJIN EYMAY

HANJIN EYMAYថ្ងៃទី៤ខែវិច្ជិកានេះ បានបង្កើតកម្មវិធីថ្លែងអំណរគុណជាពិសេស! ដោយបានអញ្ជើញប្រធានហាងកែសម្ផស្សល្បីឈ្មោះប្រចាំប្រទេសកូរ៉េគឺ លោកLABOM មកកាន់ហាងផលិតផលHAN JINEY MAYនៅទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសចាប់ពី ២០% ឡើងទៅ លើសេវាកម្មវះកាត់កែសម្ផស្ស។ លើសពីនេះទៀតនឹងមានការជូតកាត ដែលមានតម្លៃ ២០ដុល្លារផងដែរ រួមទាំងផ្តល់ជូន សេវាថែរក្សាស្បែកសម៉ដ្ឋខៃមួយដងដែលមានតម្លៃ៩៧ដុល្លា។

សម្រាប់ព័ត៌មានលម្អិត

HANJIN EYMAY មានអាស័យដ្ឋាននៅកោះពេជ្រ អគារលេខ5- 36 ផ្លូវ Elite សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ទូរសព្ទលេខ 012 28 55 85 រឺ 011 59 01 66៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]