បារាំង៖ អតីតអ្នកចាំទីក្លិប Juventus កីឡាករ Gianluigi Buffon ដែលទើបនឹងផ្លាស់ទៅចូលរួមជាមួយក្រុម Paris Saint-Germain រូបគេបាននិយាយថា បើទោះជាអតីតក្លិបចាស់មានខ្សែប្រយុទ្ធ Cristiano Ronaldo ដែលកំពុងឡើងជើងមែន ប៉ុន្ដែពួកគេនឹងមិនអាចឈ្នះពានរង្វាន់ Champions League បាននោះទេ ដរាបណានៅមានវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម FC Barcelona ។

Gianluigi Buffon

បើទោះបីជាអតីតខ្សែប្រយទ្ធឆ្នើមក្រុម Real Madrid នេះបានផ្លាស់ទៅចូលរួមជាមួយក្រុម Juventus កាលពីរដូវក្តៅកន្លងទៅក្តី ក៏ប៉ុន្តែរូបគេនៅតែមានគូប្រកួតប្រជែងដ៏អស្ចារ្យម្នាក់ទៀតគឺខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona នេះតែម្តង ដែលតែងតែជួយក្រុម Barcelona ឲ្យឈ្នះស្ទើរតែគ្រប់ការប្រកួត។

យ៉ាងណាមិញ Buffon ដែលធ្លាប់ជាអ្នកចាំទីរបស់ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អុីតាលីបាននិយាយនៅក្នុងទូរទស្សន៍របស់ក្លិប PSG ថា៖ «គ្រាន់តែខ្ញុំមកដល់ទីនេះដំបូង ខ្ញុំបានអង្គុយមើលការប្រកួតរបស់ក្រុម PSG អស់ ៣ប្រកួតរួចទៅហើយក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់នៅកីឡដ្ឋាន។ ហើយខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ដែលមិនអាចជួយក្រុមបាន ប៉ុន្តែបើប្រៀបធៀបជាមួយក្រុមចាស់របស់ខ្ញុំវិញ(Juventus) ខ្ញុំជឿជាក់ថាពួកគេមិនអាចឈ្នះ Champions League បានទេ ដូចអ្នកឃើញស្រាប់ចឹង Real Madrid ដែលជាក្រុមនៅពេលអវត្តមាន Cristiano គឺមិនមែនជាដៃគូររបស់ Barca ផង។ ខ្ញុំគ្រាន់តែដឹងថា ក្លិប Barcelona គឺជាក្លិបមួយដែលសំបូរទៅដោយកីឡាករល្អៗបំផុតនៅលើពិភពលោក ជាពិសេសពួកគេមាន Messi ជាកីឡាករដ៏អស្ចារ្យម្នាក់»។

Gianluigi Buffon
Gianluigi Buffon និង Lionel Messi
Gianluigi Buffon និង Cristiano Ronaldo

គួររម្លឹកថា អ្នកចាំទី Gianluigi Buffon ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុម Juventus ចំនួន ៥០៩ ដង ជួយឲ្យក្រុមមួយនេះឈ្នះពានរង្វាន់ Serie A ជាលើកទី៧ជាប់ៗគ្នា និងពាន Italian Cup ចំនួន ៤លើកជាប់ៗគ្នានៅក្នុងរដូវកាលចុងក្រោយរបស់គេនៅទីក្រុង Turin ផងដែរ៕

Gianluigi Buffon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]