បរទេស៖ នៅកម្ពុជា បង្អែមភាគច្រើនដែលដូនតាបានបន្សល់ទុកដល់សព្វថ្ងៃច្រើនមានរសជាតិផ្អែម។ ប៉ុន្តែបើយើងក្រលែកមើលតាមបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកវិញគឺមានបង្អែមខ្លះមានរសជាតិ ហឺរ ជូរ ល្វីង និងមានបន្ថែមសត្វប្លែកៗជាច្រើនទៀតនៅក្នុងនំនិងបង្អែមទាំងអស់នោះ។

ខាងក្រោមនេះជាបង្អែមចម្លែកទាំង១០មុខដែលមានក្នុងពិភពលោក

១. ការ៉េម Wasabi ជាបង្អែមរបស់ប្រទេសជប៉ុន

ដូចដែលបានជម្រាបពីខាងលើហើយថា មិនមែនបង្អែមទាំងអស់សុទ្ធតែមានរសជាតិផ្អែមទេ។ សាកក្រលែកមកមើលការ៉េម Wasabi នេះម្តងមើល៍ វាមានរសជាតិក្តៅហើយឆួល។ អ្នកធ្លាប់ហូប Wasabi ប្រហែលជាធ្លាប់ដឹងហើយ!  

ការ៉េម Wasabi

២. ការ៉េមផ្សែង ជាបង្អែមរបស់ប្រទេសហ្វីលីពីន

ការ៉េមផ្សែង

៣. នំឱម៉ាល់ជាបង្អែមរបស់ប្រទេសជប៉ុន

សត្វដែលនៅជាប់ក្នុងនំទាំងអស់នោះគឺជាសត្វឱម៉ាល់ដែលជនជាតិជប៉ុនបានយកវាច្នៃធ្វើនំនេះឡើង។ វាមានឈ្មោះថានំឱម៉ាល់ ឫ “Wasp Crackers”។ 

នំឱម៉ាល់

៤. បង្អែម Cendol ជាបង្អែមរបស់ប្រទេសម៉ាឡេស៊ី

បង្អែម Cendol

៥. នំល្ងខ្មៅ “Tangyuan” ជាបង្អែមរបស់ប្រទេសចិន

នំល្ងខ្មៅ “Tangyuan”

៦. នំ Tavuk göğsü ជាបង្អែមរបស់ប្រទេសតួកគី

នំ Tavuk göğsü

៧. បង្អែម Mákos Tészta ជាបង្អែមរបស់ប្រទេសហុងគ្រី

ប្រជាជនក្នុងប្រទេសហុងគ្រីចូលចិត្តបរិភោគមីណាស់។ អីចឹងហើយសូម្បីបង្អែមក៏ពួកគេច្នៃចេញពីមីដែរ។ 

បង្អែម Mákos Tészta

៨. នំស្ករគ្រាប់ “Deep Fried Candy Bars” ជាបង្អែមរបស់ប្រទេសស្កុតឡែន

ស្នូលរបស់នំនេះត្រូវបានគេដាក់ស្ករគ្រាប់ចូល ហើយចំអិនវាដោយការចៀនរហូតដល់សំបកវាក្រៀម។

នំស្ករគ្រាប់

៩. នំ Hematogen ជាបង្អែមរបស់ប្រទេសរុស្ស៊ី

នំនេះល្បីក្នុងប្រទេសរុស្ស៊ីតាំងពីឆ្នាំ១៩៨០មកម្ល៉េះ។ គេធ្វើវាពីឈាមគោ, ស្ករស, ទឹកដោះគោ និង វ៉ានីឡា។  

នំ Hematogen

១០. នំចង្រិត ជាបង្អែមរបស់ប្រទេសថៃ

ប្រជាជនថៃបានច្នៃនំនេះឡើងដោយការយកម្សៅសូកូឡាទៅលាបជុំវិញខ្លួនសត្វចង្រិត បន្ទាប់មកយកវាទៅចៀន។ មិនតែប៉ុណ្ណោះ វាមានឈ្មោះថា នំចង្រិត ឫ នំ
“ Chocolate Covered Crickets”។ 

នំចង្រិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]