ភ្នំពេញ៖ តារាចម្រៀងប្រុសវ័យក្មេងមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពល្អ ថៃ អតិជាតិបុត្រ បានសាងកេរ្តិ៍ឈ្មោះយ៉ាងច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់មិត្តយុវវ័យ តាមរយៈបទចម្រៀងថ្មីៗជាច្រើន។

ចំណែកស្ទាយ៍តែងខ្លួនឡើងឆាកប្រគំតន្រ្តីម្តងៗ តារាវ័យក្មេងដែលពោរពេញដោយប្រជាប្រិយភាពរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើននាំគ្នាសរសើរដល់រូបប្អូនគ្រប់គ្នា ថាការស្លៀកពាក់និងតែងខ្លួន តែងតែថ្មីៗប្លែកៗទាក់ចិត្តអ្នកគាំទ្រ រីឯការតុបតែងមុខមាត់វិញក៏ស្រស់សង្ហាមិនចាញ់កូរ៉េប៉ុន្មានទេ។

ភាពស្រស់ស្អាតទាំងនេះបានមកពីការគួបផ្សំ ជាមួយនឹងការ Make Up តុបតែងខ្លួនបន្តិចបន្តួច ពីអ្នកផាត់មុខដ៏ចំណានផ្ទាល់ខ្លួនម្នាក់គឺលោកអៀម សុខា បើតាមអ្វីដែលតារាវ័យក្មេងរូបនេះបានបង្ហើបប្រាប់អ្នកគាំទ្រកាលពីពេលកន្លងទៅ។

បន្ទាប់ពីបង្ហើបរឿងរ៉ាវទាំងនេះធ្វើឲ្យអ្នកគាំទ្រដឹងថាប្អូនប្រុស ទើបតែចូលសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែក៏មានអ្នកMake Up ប្រចាំខ្លួន ដើម្បីធ្វើឲ្យរូបសម្រស់កាន់តែស្រស់ស្អាតនៅពេលមានកម្មវិធីផ្សេងៗផងដែរ។

ទាំងនេះក៏ជាអ្វីដែលអ្នកសិល្បៈគ្រប់រូបចាំបាច់ត្រូវមាន ដើម្បីធ្វើឲ្យខ្លួនកាន់តែមានភាពលេចធ្លោពេលប្រឡូកក្នុងអាជីពមួយនេះ៕

ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន
អូនបុត្រ និងអ្នកMake Up ផ្ទាល់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ អតិជាតិបុត្រ