បរទេស៖ ខ្សែប្រយុទ្ធ Sergio Aguero បានក្លាយទៅជាកីឡាករទី៣ ប្រចាំនៅក្នុងក្របខណ្ឌ Premier League ដែលអាចស៊ុតបញ្ចូលទីបានចំនួន ១៥០គ្រាប់ឲ្យក្លិបមេឃខៀវ Manchester City បន្ទាប់ពីក្រុមរបស់គេបានលុតក្រុមភ្ញៀវ Southampton យ៉ាងចាសដៃក្នុងលទ្ធផល ៦-១ កាលពីយប់មិញនេះ។

Sergio Aguero
ក្រុម Manchester City

តាមរយៈគ្រាប់បាល់ជ័យជម្នះដល់ទៅ ៦គ្រាប់របស់ក្រុម Manchester City នេះដែរក្នុងនោះក៏មានគ្រាប់បាល់ ១គ្រាប់របស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះផងដែរ ពោលគឺរូបគេអាចស៊ុតបញ្ចូលទីទៅលើក្រុម Southampton បាននៅក្នុងនាទីទី ១២អំឡុងការប្រកួតនៅយប់មិញនេះ ហើយរូបគេបានក្លាយទៅកីឡាករទី ៣ហើយនៅក្នុងប្រវត្តិសាស្រ្តនៃក្របខណ្ឌលីកកំពូលរបស់អង់គ្លេសដែលអាចរកបានគ្រាប់បាល់ដល់ទៅ ១៥០គ្រាប់ឲ្យក្លិបតែមួយគត់របស់គេ។

យ៉ាងណាមិញ អ្នកដែលអាចស៊ុតបញ្ចូលទីបានច្រើនជាងកីឡាករវ័យ ៣០រូបនេះ រួមមានដូចជា៖ អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Thierry Henry ដែលអាចស៊ុតបញ្ចូលទីបានចំនួន១៧៥គ្រាប់ និងអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Wayne Rooney អាចស៊ុតបញ្ចូលទីបានចំនួន១៨៣ គ្រាប់៕

Sergio Aguero
Thierry Henry
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]