ភ្នំពេញ៖ មួយរយៈពេលនេះ តារាចម្រៀងវ័យក្មេង កូនប្រុសទាំង៣របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ តែងតែលេចមុខនៅក្នុងកម្មវិធី ការប្រគំតន្រ្តីតូចធំជាច្រើន មិនចាញ់លោកឪពុកប៉ុន្មានទេ។

រាល់ពេលដែលពួកគេឡើងកម្មវិធីម្តងៗ មានអ្នកគាំទ្រមិនថាប្រុស ឬស្រី បាននាំគ្នាចូលរួមទៅគាំទ្រផ្តល់កម្លាំងចិត្តទៅកាន់ពួកគេជានិច្ច មិនត្រឹមប៉ុណ្ណោះ ក៏មានអ្នកគាំទ្រនាំគ្នាចាំសុំថតរូប និងចោមរោមព្រាតតែម្តង។

វីដេអូមួយរបស់តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ បានឡើងបកស្រាយចម្រៀងគោករបស់ឪពុកជាទីស្រលាញ់ ក្រោមចំណងជើងថា «លោកឪពុក» យ៉ាងពីរោះ ធ្វើឲ្យបណ្តាអ្នកគាំទ្រទស្សនាផ្ទាល់ស្លុងអារម្មណ៍តាមសម្លេងដ៏ស្រទន់របស់ពួកគេទាំងពីរ។

យអ្នកគាំទ្រជាច្រើនបានសរសើរសមត្ថភាពសម្លេងល្អបែបនេះ ទោះបីច្រៀងគ្មានភ្លេងយ៉ាងណាក្តី៕

សូមទស្សនាវីដេអូការច្រៀង របស់ពួកគេខាងក្រោម៖ 

កូនប្រុសទាំង៣ ព្រាប សុវត្ថិ
កូនប្រុស ព្រាប សុវត្ថិ
សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ពេលឡើងច្រៀង
សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ពេលឡើងច្រៀង
សុវត្ថិ មុនីវណ្ណ ពេលឡើងច្រៀង
សុវត្ថិ មុនីនាគ ពេលឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ