ភ្នំពេញ៖ កាលពីយប់មិញកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia's Got Talent រដូវកាលទី២ បានរកឃើញម្ចាស់ជ័យលាភីហើយ គឺបានទៅលើក្រុមរាំផ្នែកសម័យ-បុរាណមានឈ្មោះថា The King។

គ្រាន់តែលទ្ធផលម្ចាស់ជ័យលាភី បានប្រកាសចេញមកភ្លាម ស្រាប់តែកំពូលតារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានចេញមុខបង្ហោះសារយ៉ាងវែងមួយទាំងកណ្តាលយប់រៀបរាប់ពាក្យក្នុងចិត្តទៅកាន់ម្ចាស់ជ័យលាភីថា៖

សារលើហ្វេសប៊ុក

ផ្អែកលើសាររបស់តារាចម្រៀងរូបនេះ ក្នុងនាមជាអ្នកគាំទ្រម្នាក់ លោកបានកោតសរសើរដល់សមត្ថភាពរបស់ក្រុម The King ខ្លាំងមែនទែន ដែលមានការតស៊ូ ភាពអត់ធ្មត់ធ្វើការជាក្រុម រហូតទទួលបានជោគជ័យមកទល់ពេលនេះ។

ម៉្យាងវិញទៀត លោក ណុប បាយ៉ារិទ្ធ ក៏បាននិយាយចំអកទៅកាន់ មនុស្សមួយចំនួនដែលធ្លាប់បានមើលងាយ ក្រុមរាំតាមសួនថាជាមនុស្សមិនបានការ ប៉ុន្តែអាចដណ្តើមពានរង្វាន់លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ ដោយសារការបោះឆ្នោតពីសំណាក់មហាជនទូទាំងប្រទេស៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ណុប បាយ៉ារិទ្ធ
The King
The King
The King

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ